ព័ត៌មានទាន់ហេតុការណ៍៖

សាលា ប៊ែលធី អន្តរជាតិ ទី ១៧  សាខាឫស្សីកែវ គីឡូលេខ១០ សម្ពោធជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧  ថ្នាក់ដឹកនាំ និងបុគ្គលិក របស់ប៊ែលធីគ្រុបទាំងអស់ បានប្រារព្ធ ពិធីសូត្រមន្ត បើកឲ្យដំណើរការ សាលា ប៊ែលធីអន្តរជាតិទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ដែលស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្រោម អធិបតី ភាព លោកលី ឆេង អគ្គនាយក ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកស្រី ។

អគារប៊ែលធីទី១៧នេះ មានកម្ពស់  ៧ជាន់ ក្នុងនោះ ជាន់ក្រោមដី គឺជាចំណត និងមាន ៧០បន្ទប់  ព្រមទាំងមានខ្លោងទ្វារដែលជាអត្តសញ្ញាណរបស់ប៊ែលធីផងដែរ។ សាលា ប៊ែលធី អន្តរជាតិទី១៧នេះ ក៏មានកម្មវិធីសិក្សាធំៗចំនួន ០៥ ដូចសាខាដទៃទៀតផងដែរ ដូចជា៖

១- ថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១-១២)

២- ថ្នាក់ភាសាអង់គ្លេសទូទៅ (គ្រប់កម្រិត)

៣-  វគ្គបណ្តុះបណ្តាលជំនាញឯកទេស

៤- វគ្គបណ្តុះ បណ្តាល កុំព្យូទ័រ

៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ (TOEFL  &  IELTS)

កន្លងមកសាលា ប៊ែលធី អន្តរជាតិ ក៏បានបញ្ជូល កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន០៨ លើកម្មវិធីដែលមានស្រាប់  សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ  រួមមាន៖

ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនាច្បាប់ចរាចរណ៍ផ្លូវ គោកនិងការយល់ដឹងពីគ្រឿងញៀន)

ទី២.កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែង និយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ)

ទី៣.កម្មវិធីទស្សនកិច្ចសិក្សា (ព្រះបរមរាជវាំង សារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា)

ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនវាគ្មិនល្បីៗ) ទី៥.កម្មវិធីប្រឡងសំណេរ (ភាសាខ្មែរ និងភាសាអង់គ្លេស)

ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា

ទី៧.កម្មវិធីប្រកួតប្រជែងទេពកោសល្យ

ទី៨.កម្មវិធីកីឡា (អប់រំកាយ តៃក្វាន់ដូ បាល់ទាត់ហ្វូតសាល និងកីឡាបាល់ទាត់)។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក លី ឆេង ក៏បានថ្លែងអំណរ គុណចំពោះ មាតាបិតា អាណាព្យាបាល សិស្ស-និស្សិត ទាំងអស់ ដែលតែងតែគាំទ្រនិងមានទំនុកចិត្តជឿជាក់មកលើសាលា ប៊ែលធី អន្តរជាតិ ព្រមទាំងបានសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងនៅតាមបណ្តាសាខានីមួយៗ ដែលធ្វើអោយសិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិទាំងអស់ ទទួលបាននូវចំណេះដឹង ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់។

ជា ទីបញ្ចប់ លោក បានប្រកាសបើកអោយដំណើរការជាផ្លូវការនូវ សាលា ប៊ែលធី អន្តរជាតិ ទី១៧ (សាខាឫស្សីកែវគីឡូលេខ១០) ចាប់ពីថ្ងៃនេះតទៅ។ ក្នុងឱកាសបើកអោយដំណើរការសាខាថ្មីនេះ សាលាក៏ មាន ផ្តល់ ជូន ឯកសណ្ឋាន ២កំប្លេ សម្រាប់ការបង់ថ្លៃសិក្សា ថ្នាក់ចំណេះទូទៅ រយៈពេល១ឆ្នាំ និងសៀវភៅ សិក្សា គូល័រ ច្បាប់ដើម ១ឈុត សម្រាប់ ការបង់ថ្លៃសិក្សាថ្នាក់ ភាសា អង់គ្លេស ទូទៅ  ១វគ្គសិក្សា ផងដែរ។ ការផ្តល់ជូន នេះ ផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ៕ ស រស្មី


ចែករំលែក៖