ព័ត៌មានទាន់ហេតុការណ៍៖

សាហាវណាស់ រថយន្តបីគ្រឿងបុកបន្តគ្នា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចរណ៍រថយន្តបីគ្រឿងបុកបន្តគ្នា កាលពីម៉ោងជាង៥ល្ងាច ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោល២០៤ លេខ២០៥ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា រថយន្តខាងមុខគេម៉ាក HYUNDAI ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB.7944 ទិសដៅចូលក្រុងព្រះសីហនុ អ្នកបើកបរឈ្មោះហ៊ីន រ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ក្រុងភ្នំពេញ កំពិតផ្នែកខាងក្រោយ ។

រថយន្ដទីពីរ ម៉ាក Ford.RANGE ពណ៌ស ពាក់ស្លាកលេខ 2AO.2162. អ្នកបើកបរឈ្មោះយ៉ិត សុធា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែមុខ ឃុំកញ្ជ្រៀក ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង កំពិតទាំងមុខទាំងក្រោយ។

រថយន្ដទីបី បុកក្រោយគេ ម៉ាក TOYOTA.Tacoma ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ2A.3689 អ្នកបើកបរឈ្មោះ ច័ន្ទ សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅសង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រថយន្តលក្ខណៈគ្រួសារ កំពិតខាងមុខ ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចណ៍នេះ មិនមានអ្នករងរបួសទេ ។

បច្ចុប្បន្នរថយន្តទាំងអស់បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ដោះស្រាយបន្ត៕ ឆ្លាម សមុទ្រ


ចែករំលែក៖