ព័ត៌មានទាន់ហេតុការណ៍៖

សាហាវមែន! លបបាញ់នឹងផ្លែព្រួញជាប់សៀតផ្កា ពេលជនរងគ្រោះកំពុងដេកលក់លើផ្ទះ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចុងភូមិស្រែ រំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ មានករណីមនុស្សឃាតដោយឃាតកយកព្រួញផ្លែដែកលបលួចបាញ់ប្រហារ ជនរងគ្រោះខណៈកំពុងដេកលង់លក់ក្នុងដំណេក តាមប្រឡោះរនាបប្ញស្សីចំសៀតផ្កាខាងស្តាំ បណ្តាលឲ្យរង របួសធ្ងន់ ហើយត្រូវបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលស្រុកស្ទឹងត្រង់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីឃាតកម្មនេះភ្លាម កម្លាំងជំនាញបានចុះមក កាន់កន្លែងកើតហេតុ នៅគ្រានោះឃើញជនរងគ្រោះដេកមានជាប់ព្រួញដែកនៅសៀតផ្កាខាងស្តាំ បណ្តាលឲ្យ សន្លប់បាត់ស្មារតី រួចក៏ប្រញាប់ប្រញាល់បញ្ជូនមកកាន់មន្ទីរពេទ្យ ស្រុកស្ទឹងត្រង់ដើម្បីសង្គ្រោះ តែដោយសារ របួសធ្ងន់ធ្ងរពេកបានដាច់ខ្យល់តែម្តងទៅ ។

នគរបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះ មឿន ចាន់ថា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ ។

នគរបាលបញ្ជាក់ថា ចំពោះជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចសស្រាវជ្រាវនិងឃាត់ខ្លួនបាន ប៉ុន្តែពុំទាន់កំណត់អត្ត សញ្ញាណបាននៅឡើយទេ កំពុងស្ថិតក្នុងការសង្ស័យតែប៉ុណ្ណោះ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើប អង្កេតបន្តទៀត ៕ វណ្ណៈ


ចែករំលែក៖