ព័ត៌មានទាន់ហេតុការណ៍៖

សាហាវយង់ឃ្នងបំផុត! សម្លាប់ដោយកាត់ក្បាលយកទៅបាត់នៅខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ បុរសម្នាក់វ័យចំណាស់ម្នាក់ ត្រូវជនសង្ស័យមិនដឹងថា មានគ្នាប៉ុន្មាននាក់នោះទេបានធ្វើឃាតរួចកាត់ក្បាលសាកសពយកទៅបាត់បន្សល់តែត្រឹមកចុងក្រោម បង្កការភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុត។

ករណីនេះបានផ្ទុះការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដំណាក់ត្រយឹង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

សមត្ថកិច្ចជំនាញដែលចុះត្រួតពិនិត្យដល់កន្លែងកើតហេតុបានថ្លែងថា ជនរងគ្រោះ ឈ្មោះ អយ សុខ ភេទប្រុស អាយុ៦២ឆ្នាំរ ស់នៅភូមិ ឃុំកើតហេតុខាងលើ ។ ជនរងគ្រោះត្រូវបានជនសង្ស័យដែលមិនស្គាល់មុខ ហើយមិនដឹងថា មានគ្នាប៉ុន្មាននាក់នោះ បានធ្វើសកម្មភាពកាត់ក្បាលជនរងគ្រោះយកទៅបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាខាងលើ៕


ចែករំលែក៖