ព័ត៌មានទាន់ហេតុការណ៍៖

សាហាវរបស់គេ!! បើករថយន្តស្តារិចបុកក្បាលនាគពុះចែកទ្រូវផ្លូវបាក់អស់២កង់ ឯរថយន្តគងលើទ្រូងផ្លូវធ្វើព្រងើយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស្តារិច មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បាក់អស់១កង់ និងវៀច១កង់ ចំណែករថយន្តបង្កគងលើទ្រូងផ្លូវទៅមុខលេងរួច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តស្តារីច ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AU-8038 បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់អស់១កង់ និង​វៀច១កង់ ចំណែករថយន្តបង្កបានគងលើក្បាលនាគទៅមុខលេងរួច ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖