ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរីបង្ហាញមេដាយអនុស្សាវរីយ៍សម្រាប់ជំនួបកំពូលអាមេរិក-កូរ៉េខាងជើង

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែមិថុនា សិង្ហបុរីបាន បង្ហាញមេដាយមាសអនុស្សាវរីយ៍ ដោយ រូបភាពនៅលើមេដាយ គឺជាការចាប់ដៃ របស់លោក ត្រាំ និងលោក គីម ជុងអ៊ុន ក្រៅពីនេះនៅមានអក្សរ «សន្តិភាពពិភព លោក» ទៀតផង។ មេដាយខាងលើ នឹង ជូនដល់មេដឹកនាំអាមេរិក កូរ៉េខាងជើង ដែលនឹងជួបពិភាក្សាគ្នានៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែមិថុនា នៅសណ្ឋាគារ Sangri la ។

សារព័ត៌មាន AfP បានដកស្រង់សម្តី អ្នកផលិតមេដាយមាសខាងលើបញ្ជាក់ថា «មេដាយមាសនេះ គឺមានអត្ថន័យយ៉ាង ធំធេង ជាការចាប់ផ្តើមនៃសន្តិភាពពិភព លោក ហើយសិង្ហបុរីគឺជាប្រទេសដើរ តួនាទីយ៉ាងសំខាន់នៅកណ្តាលនៃកិច្ច ពិភាក្សា ក៏ដូចជាច្រកផ្លូវសេដ្ឋកិច្ចរវាង ប្រទេសលោកខាងលិច នឹងខាងកើត »។

មេដាយមាសខាងលើ ធ្វើពីមាសសុទ្ធមានតម្លៃ១.០០០ដុល្លារ សម្រាប់មេដាយ មួយ ហើយក្រុមហ៊ុនផលិតតែ ៣.០០០ គ្រឿងប៉ុណ្ណោះ។ នៅផ្នែកខាងមុខមេដាយ គឺរូបចាប់ដៃគ្នារវាងអាមេរិក នឹងកូរ៉េខាង ជើងរួមទាំងទង់ជាតិទាំងពីរ។ ចំណែកផ្នែក ខាងក្រោយមានអក្សរ «សន្តិភាពពិភព លោក» រួមជាមួយនឹងរូប ព្រាប កូឡាប។

មេដាយអនុស្សាវរីយ៍ខាងលើ មាន៣ ប្រភេទគឺមាសសុទ្ធ ប្រាក់ និងniken ហើយ ការផលិតមានកំណត់។ អ្នកដែលចង់រក្សាទុកនូវផ្នែកមួយនៃប្រវត្តិសាស្រ្តក្នុងជំនួប កូរ៉េខាងជើង និងអាមេរិក អាចកុម៉្មង់ទិញ ទុកជាមុន ដែលមានតម្លៃ១.០០០ដុល្លារ។ ចំណែកមេដាយផ្សេងទៀតមានតម្លៃ ៨៨ ដុល្លារ និង២៦ដុល្លារ។

កន្លងមកសេតវិមានក៏បានបង្ហាញកាក់ប្រាក់អនុស្សាវរីយ៍ នៃជំនួបរវាងលោក គីម ជុងអ៊ុន នឹងប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖