ព័ត៌មានទាន់ហេតុការណ៍៖

សិង្ហបុរី ចាប់ផ្តើមជើងហោះហើរចម្ងាយផ្លូវ១៦.៧០០គីឡូម៉ែត្រមិនបាច់ចុះចតដោយសុវត្ថិភាព

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បាន ឲ្យដំណើរការហោះហើរ រយៈចម្ងាយឆ្ងាយ ដោយមិនចាំបាច់ចុះចាក់សាំង ទទួលបាន ជោគជ័យ ។

ជើងហោះហើរពាណិជ្ជកម្ម របស់ក្រុម ហ៊ុនអាកាសចរណ៍អន្តរជាតិ របស់ប្រទេស សឹង្ហបុរី បានចាកចេញពីសិង្ហបុរីទៅកាន ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយ បានចុះចតដោយសុវត្ថិភាព ហើយលឿនជាងពេលវេលាកំណត់ទុក១ម៉ោងថែមទៀតផង។

ជើងហោះហើរ វែងបំផុតមានលេខ SQ 22 របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានចាប់ផ្តើមហោះហើរ នៅរសៀលថ្ងៃទី១១ខែតុលា ចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី និងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុង ញូវយ៉កសហរដ្ឋអាមេរិក នៅវេលាម៉ោង ១៦និង ២៤នាទី ថ្ងៃទី ១២ខែតុលា ដោយរយៈចម្ងាយផ្លូវដែលហោះហើរ មាន រហូតដល់ទៅ១៦.៧០០គីឡូម៉ែត្រ ។ នៅ មុនពេលហោះហើរ បានកំណត់ម៉ោង១៨ និង២៥នាទី ទៅដល់កន្លែង ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បាន ប្រើប្រាស់យន្តហោះ Airbus A350-900 ULR ដើម្បីអនុវត្តការហោះហើររយៈចម្ងាយឆ្ងាយខាងលើ ។ តំណាងក្រុមហ៊ុនអាកាស ចរណ៍ខាងលើ បានបញ្ជាក់ថា ជើងហោះ ហើរផ្លូវឆ្ងាយ នឹងត្រូវធ្វើឡើង៣លើកក្នុង មួយសប្តាហ៍ ក្រោយមកនឹងបង្កើនការហោះហើរជារៀងរាល់ថ្ងៃ ដើម្បីបំពេញតាមតម្រូវការហោះហើររបស់អ្នកដំណើរ៕ ម៉ែវ សាធី


ចែករំលែក៖