ព័ត៌មានទាន់ហេតុការណ៍៖

សិស្សស្រីវិទ្យាល័យព្រៃនប់ម្នាក់របួសបាក់ជើងដោយសារដើមឈើបាក់រលំលើ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សិស្សស្រីក្នុងវិទ្យាល័យព្រៃនប់ ម្នាក់បានរងរបួសបាក់ជើងខាងឆ្វេង ខណៈពេលដែលសិស្សស្រីរួបនោះ បានកំពុងជិះម៉ូតូ តាមបណ្តោយផ្លូវជាតិចេញពីសាលា ត្រូវដើមឈើងាប់១ដើមបាក់រលំលើ ស្របពេលដែល អាកាស់ធាតុមានខ្យល់កន្ទ្រាក់ និងរកកលចង់ភ្លៀង ។

ហេតុការណ៍ដែលមិននឹកស្មានដល់ នាំឲ្យមានការហួសចិត្តនេះបានកើតឡើង កាលពីវេលាម៉ោង០៣និង៣៥នាទីរសៀល ថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅចន្លោះបង្គោលគីឡូម៉ែត្រ១៩០លេខ១៩១ ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះលឹម លីមួយ អាយុ១៧ឆ្នាំ មានទីលំនៅភូមិបឹងកាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ជាសិស្សថ្នាក់ទី១០សេ វិទ្យាល័យហ៊ុន សែន ព្រៃនប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖