ព័ត៌មានទាន់ហេតុការណ៍៖

សិស្សអនុវិទ្យាល័យសនិ្តភាព នៅខេត្តប៉ៃលិន៦នាក់ទៀត បន្តដួលសន្លប់

ចែករំលែក៖

(ប៉ៃលិន)៖ វេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សិស្សសាលាអនុវិទ្យាល័យសន្តិភាព ក្នុងខេត្តប៉ៃលិនចំនួន៦នាក់ទៀតហើយ បានបន្តដួលសន្លប់ បន្ទាប់ពីមានសិស្សជាង១០នាក់ រួចមកហើយ ក៏បានជួបហេតុការណ៍បែបនេះកាលពីពេលថ្មីៗកន្លងទៅ ខណៈមន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវរកមូលហេតុនៅឡើយ។

អនុវិទ្យាល័យសន្តិភាពស្ថិតនៅក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សិស្សសាលារងគ្រោះទាំង៦នាក់រួមមាន​៖

ទី១៖ យុវសិស្ស ឌឿម ស្រីដែន អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៧B

ទី២៖ យុវសិស្ស ង៉ែត ស្រីពៅ អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៧B

ទី៣៖ យុវសិស្ស ស៊ុយ សៀកម៊ី អាយុ១១ឆ្នាំ រៀនថ្នាក់ទី៧B

ទី៤៖ យុវសិស្ស អូង ធីណា អាយុ១២ឆ្នាំរៀនថ្នាក់ទី៧B

ទី៥៖ យុវសិស្ស ភី ចាន់ផល អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧A

ទី៦៖ យុវសិស្ស ដេម សៀកម៊ី អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៧A។

បើតាមការសាកសួរពីយុវសិស្សរងគ្រោះម្នាក់បានប្រាប់ថា រូបគេបានឈឺមកពីផ្ទះ មិនសូវស្រួលខ្លួនទេ លុះពេលមកដល់សាលារៀន ធ្វើឲ្យអស់កម្លាំងទន់ដៃទន់ជើង។ ដោយឡែក ចំពោះយុវសិស្សទាំង ៥នាក់ផ្សេងទៀត ដែលបានកើតអាការៈដួលសន្លប់ទន់ដៃទន់ជើងដូចគ្នានេះ បានប្រាប់ផងដែរថា ពួកគេបានចូលទៅបណ្ណាល័យ ហើយបានចេញទៅរត់លេងក្បែរតុ ដែលទើបនិងបាញ់ថ្នាំថ្មីៗ ដែលមានធំក្លិនថ្នាំ មួយសន្ទុះក្រោយមកពួកគេទាំង៥នាក់ ក៏បានកើតអាការៈដួលសន្លប់ទន់ដៃទន់ជើងតែម្តង។

គួរបញ្ជាក់ផងដែរ ពួកគេទាំង៦នាក់នេះ សុទ្ធតែធ្លាប់បានកើតអាការៈនេះ២-៣ដងរួចមកហើយផងដែរ៕

អត្ថបទ និងរូបភាព៖ គេហទំព័រក្នុងស្រុក


ចែករំលែក៖