ព័ត៌មានទាន់ហេតុការណ៍៖

សុវណ្ណ មករា ផ្ញើសាសុំទោសឈិន សុធារី ក្រោយសម្រេចចិត្តលែងលះគ្នា

ចែករំលែក៖

ភ្នំពេញ៖ អតីតតារាសម្តែងសុវណ្ណ មករា បានសម្រេចចិត្តសុំលែងលះប្រពន្ធជាអ្នកចម្រៀងអ្នកនាងឈិន សុធារី កាល ពីថ្មីៗនេះគូស្នេហ៍មួយនេះបានលេចចេញរឿងរ៉ាវជាច្រើនបន្តបន្ទាប់។ ក្រោយប្រកាស លែងលះគ្នានិងទៅរួមរស់ជាមួយនារី សំណប់ចិត្ត សុវណ្ណ មករា បានផ្ញើសាសុំទោសអតីតស្វាមីជាផ្លូវការហើយ។

រឿងរ៉ាវចំណងស្នេហាដើរដល់ផ្លូវទាល់របស់ សុវណ្ណ មករា និង ឈិន សុធារី មានការភ្ញាក់ផ្អើលខ្លាំង។ ដែលមិនអាច ទប់បានឈិន សុធារី លើកឡើងថា អតីតស្វាមីនាងបានសម្រេចចិត្តជ្រើសយកនារីជាតារាសម្តែងថ្មីដែលធ្លាប់មានទំនាស់ ជាមួយនាងហើយសុខចិត្តបោះបង់នាង និងកូនភ្លោះទាំងពីរ។ នាងថាអតីតស្វាមីបានសុខចិត្តចុះចេញពីផ្ទះទៅរួមរស់ជា មួយស្រីសណប់ចិត្តដោយមិនអាចវិល ថយក្រោយបានឡើយ។ ទោះជាយ៉ាង ណានាងនៅមិនទាន់និយាយអំពីការប្តឹង ដល់តុលាការនោះទេ។

ក្រោយពីប្រកាសលែងលះគ្នា តារា សម្តែងសុវណ្ណ មករាបានផ្ញើសារទៅអតីតភរិយានៅលើហ្វេសប៊ុកថា “ជូនធារីអតីត ឧត្តមភរិយាបង! បងទទួលស្គាល់ថាបង មិនមែនជាប្តីល្អមិនមែនជាឪពុកល្អទេបងក្រីក្រហើយថែមទាំងផឹកស៊ីមានស្រីញីក្រៅ ផ្ទះទៀត តែអូនមិនដែលខឹងយកទោស អូសដំណើរនឹងបងឡើយ អូនថែមទាំង នៅតែស្រលាញ់បងដដែលកំហុសបងជា ច្រើនដូចភ្នំខ្សាច់ បងពិតជាខ្មាស់អៀនអូនណាស់គឺខ្មាស់រហូត ដល់ថ្នាក់បងត្រូវតែ ចាកចេញឲ្យឆ្ងាយពីជីវិតអូនជាដាច់ខាត ដើម្បីឲ្យអូនមានអនាគតត្រចះត្រចង់លើវិថីជីវិតថ្មី។ ចំណែកបងវិញសូមបន្តជីវិត ពាលាដូចសព្វថ្ងៃរបស់បងបន្តទៀតចំណែកកូនប្រុសស្រីយើងទាំងពីរបងសូមចូលរួមអាហារកិច្ចចិញ្ចឹមបីបាច់រហូតដល់កូនយើង ធំអាចចិញ្ចឹមជីវិតពួកគេដោយ ខ្លួនបាន! និស្ស័យស្នេហ៍យើងដល់វេលាដែលត្រូវតែចប់ហើយអូន គឺចប់ដោយស្នាមញញឹម ចប់ដោយសន្តិភាព យើងអាចរាប់គ្នាជាបងប្អូនបានណាអូន”។

ក្រោយបង្ហោះសានេះជាសាធារណៈលោកសុវណ្ណ មករាក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងបណ្តាញទំនាក់ ទំនងសង្គមមួយនេះ។

គួរបញ្ជាក់ដែរថាសុវណ្ណមករា និងឈិន សុធារីបានសម្រេចចិត្តចូលរោងការជា មួយគ្នាកាលពីថ្ងៃទី២១ ខែតុលាឆ្នាំ២០១៥ បន្ទាប់ពីស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ កន្លងមកថ្មីៗនេះចំណងស្នេហ៍ឈិន សុធារី និង សុវណ្ណ មករា បានលេចចេញ ទំនាក់ជាហូរហែរដូចជាករណី ឈិន សុធារីបាន តាមទាន់ស្វាមីនិងស្រីកំណាន់នៅផ្ទះសំណាក់ ហើយផ្ទុះរឿងប្រតាយ ប្រតប់គ្នានិងបណ្ដាលឲ្យអ្នកនាងជាំសាច់ និងមានរបួសចង់ពេញខ្លួនផងដែរ ៕ វឌ្ឍនា

 


ចែករំលែក៖