ព័ត៌មានទាន់ហេតុការណ៍៖

សឿន ផានផាភួង ធ្វើខួបលើកដំបូងគម្រប់៣០ឆ្នាំហើយ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាង សឿន ផានផាភួង បានរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំលើកដំបូងគម្រប់៣០ឆ្នាំ។ កម្មវិធីនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា នេះនៅភោជនីយដ្ឋាន វីហ្វ្រេន ក្រោមវត្តមានសិល្បករជិត២០០នាក់។

តារាស្រីរូបនេះបញ្ជាក់ថា ដោយសារមិនធ្លាប់រៀបចំកម្មវិធីជួបជុំទ្រង់ទ្រាយធំនាង ក៏សម្រេចចិត្តរៀបចំស្របពេល ដែលជាឆ្នាំគម្រប់៣០ឆ្នាំគត់ផង។ នាងបញ្ជាក់ដែរថា ទោះបីជារៀបចំធំដុំ ប៉ុន្តែមានសិល្បករជាច្រើននាងមិនបានអញ្ជើញអស់ ព្រោះតែមិនមានពេលគ្រប់គ្រាន់ដើម្បីអញ្ជើញ ហើយភ្ញៀវពេលនេះ គឺអញ្ជើញតាមទូរស័ព្ទ និងហ្វេសប៊ុកប៉ុណ្ណោះ។ នាងបញ្ជាក់ថា ភ្ញៀវជាង២០០នាក់ភាគច្រើនជាសិល្បករ និងផលិតករ ។ នាងថា ការរៀបចំកម្មវិធីជួបជុំ និងគម្រប់ខួប៣០ឆ្នាំនេះនឹងជួយលើករាសី និងពង្រីកការងារសិល្បៈនាងកាន់តែច្រើនជាងមុន។

គួរបញ្ជាក់ដែរថាតារាសម្តែងស្រី សឿន ផានផាភួង ត្រូវបានទស្សនិកជនស្គាល់ច្រើនតាមរយៈការសម្តែងភាពយន្តក្នុងតំណែងជាតួកាចឆ្នាសឆ្នើម និងជាតួអង្គម្តាយជាដើម។ ការប្រឡូកសិល្បៈរបស់នាងជាង១០ឆ្នាំទទួលបានលទ្ធផលច្រើនពិសេសទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន៕ វឌ្ឍនា


ចែករំលែក៖