ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ចែករំលែក៖

ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយកងកម្លាំងក្រោមឱវាទគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ២៥ ចែងថារាជរដ្ឋាភិបាល កម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា អនុវត្តន៍នយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯករាជ្យជាតិ រក្សាការពារទំនៀមទម្លាប់នៃប្រពៃណីល្អរបស់ជាតិ រាជរដ្ឋាភិបាលត្រូវរក្សានឹត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសារធារណៈ ។

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងយ៉ាងម៉ឺងម៉ាត់បំផុតក្នុងឱកាសជួបសំណេះសំណាលជាមួយសហគមន៍និស្សិត និងកម្មសិក្សាការីខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ អំពីការមិនដោះដូរអធិបតេយ្យជាតិជាមួយជំនួយបរទេស ការមិនយកសន្តិភាពរបស់ប្រទេសទៅដោះដូរជាមួយជំនួយ ហើយប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា កម្ពុជាត្រូវប្រឹងងើបឈរឡើង ដើម្បីការពារឯករាជ្យភាព អធិបតេយ្យ ការពារសន្តិភាពរបស់ប្រទេស ។

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ខាងលើនេះ ដែលមានចរឹត និងស្មារតីជាគោលការណ៍ រឹងដូចដែកថែប ។
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមប្រកាសមិនគាំទ្រដាច់ខាត ចំពោះគោលជំហររបស់បុគ្គលមួយចំនួន មាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលដាក់បរទេសដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការរំលោភបំពានច្បាប់របស់កម្ពុជា ដែលជារដ្ឋអធិបតេយ្យ  ៕

 


ចែករំលែក៖