ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តី​ប្រកាស​ព័ត៌មាន​ ៖​ ក្រសួង​ការពារ​ជាតិ​ ត្រៀម​វាយ​កម្ទេច​ជន​ក្បត់​ជាតិ​ សម​ រង្ស៊ី​

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការពារ​ជាតិ​ បញ្ជាក់​ថា​ កងយោធពលខេមរភូមិន្ទ​ គោរព​និង​អនុវត្ត​ម៉ឺងម៉ាត់​ដាច់ខាត​នូវ​បទបញ្ជា​ និង​ អនុសាសន៍​សម្តេច​តេជោ​ ហ៊ុន​ សែន​ ដេីម្បី​វាយ​កម្ទេច​ជន​ក្បត់​ជាតិ​ ដែល​ចង់​សំដៅ​លេី​លោក​ សម​ រង្ស៊ី​ ដែល​ប៉ុនប៉ង​បង្កើត​បដិវត្តន៍​ពណ៌​ បំផ្លិចបំផ្លាញ​សុខសន្តិភាព​របស់​ប្រជាជន​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​​នៅ​ថ្ងៃទី​២៦​ ខែ​មករា​ នេះ​ បញ្ជាក់​ថា​ កងយោធពលខេមរភូមិន្ទ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដេីម្បី​អនុវត្ត​ដីកា​របស់​តុលាការ​ ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជន​ដែល​តុលាការ​តាម​ចាប់​ខ្លួន​ ។

ទោះ​បី​ មិន​ចំ​ឈ្មោះ​ តែ​មជ្ឈដ្ឋាន​ជា​ច្រើន​ ដឹង​ថា​ គឺ​ ចង់​សំដៅ​លេី​លោក​ សម​ រង្ស៊ី​ ។

ជាមួយ​គ្នា​នេះ​ លោក​ឈុំ​ សុជាតិ​ បន្ត​ថា​ ក្រសួង​ការពារ​ជាតិ​ សូម​ប្រកាស​ថ្កោលទោស​និង​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​អំពាវនាវ​របស់​ទណ្ឌិត​ សម​ រង្ស៊ី​ កាលពី​ថ្ងៃទី​២៥​ ខែ​មករា​ ដេីម្បី​ឱ្យ​កងទ័ព​ប្រឆាំង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ ដែល​កេីត​ចេញ​ពី​ការ​បោះឆ្នោត​ ។

សូម​បញ្ជាក់​ថា​ លោក​ សម រង្ស៊ី ដែល​អះអាង​ថា​ជា​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ សូមកុំស្តាប់បញ្ជាពីសម្តេច​នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយ​បានណែនាំកងកម្លាំងប្រដាប់អាវុធ ឲ្យចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ នៅពេលដែលលោក​វិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩នេះ​ ៕ចេស្តា


ចែករំលែក៖