ព័ត៌មានទាន់ហេតុការណ៍៖

សេះបង្កង Juventus ខ្ចីជើងខ្សែបម្រើប្រេស៊ីលDouglas CostaពីBayern

ចែករំលែក៖

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Douglas Costa បានផ្លាស់ពីក្លិប Bayern Munich មកចូលរួមជាមួយក្លិប Juventus ក្នុងលក្ខណខ្ចីជើងពេញមួយរដូវកាល។

ម្ចាស់ជើងឯកអ៊ីតាលីSerie Aបានចំណាយទឹកប្រាក់៥,៣ លាផោនដើម្បីនាំយកកីឡាករវ័យ២៦ឆ្នាំ Douglas Costaមកពង្រឹងក្លិបរបស់ខ្លួនៅរដូវ កាលក្រោយ ហើយពួកគេ ក៏មានជម្រើសទិញជាកីឡាករពេញសិទ្ធក្នុងតម្លៃ35.4 លានផោនផងដែរក្រោយចប់កិច្ចសន្យាខ្ចីជើង។

គួររំលឹកថា Douglas Costaបានផ្លាស់ពីក្រុមយក្សអ៊ុយក្រែន Shakhtar Donetskមកកាន់Bayern Munichកាលពីឆ្នាំ២០១៥។ គាត់រកបាន១៥គ្រាប់ក្នុងចំណោម ៧៧ប្រកួតឲ្យBayern ឈ្នះជើងឯក អាល្លឺម៉ង់ Bundesliga ២សម័យ និងជើងឯកអាល្លឺម៉ង់Cupម្តង ៕ ដេវីត


ចែករំលែក៖