ព័ត៌មានទាន់ហេតុការណ៍៖

សេះបង្កង Juventus ប្រមាញ់បានខ្សែបម្រើTomas Rincon ពីក្រុមGenoa ក្នុងតម្លៃខ៨លានអឺរ៉ូ

ចែករំលែក៖

ក្រុមសេះបង្កង់Juventusបានទទួលជោគជ័យ ក្នុងការទិញខ្សែបម្រើអន្តរជាតិវេណេហ្ស៊ុយអេឡា Tomas Rinconពីក្លិបGenoaនៅក្នុងក្របខ័ណ្ឌអ៊ីតាលីSerie Aដូចគ្នា។

Tomas Rincon នឹងក្លាយទៅជាកីឡាករវេណេហ្ស៊ុយអេឡាដំបូងគេបំផុត ដែលលេងឲ្យក្រុម សេះបង្កង់ដោយបានចុះកិច្ចសន្យាលេងឲ្យJuventusរហូតដល់ឆ្នាំ២០២០។

គួររំលឹកថាកីឡាករវ័យ ២៨ឆ្នាំ Rinconបានផ្លាស់ចេញពីក្រុម Hamburgមកកាន់ក្រុម Genoaក្នុងឆ្នាំ ២០១៤ ហើយបានស៊ុតបាល់៣គ្រាប់ក្នុងចំណោម៧៦ប្រកួត។

កីឡាករ Rinconបានថ្លែងនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបJuventusថា “ខ្ញុំពិតជាមានមោទនភាព និងកិត្តិយសខ្លាំងណាស់ដែលបានមកចូលរួមក្លិបដ៏អស្ចារ្យនេះ។ ខ្ញុំរំភើបនិង សប្បាយចិត្តណាស់ វាហាក់បីដូចជាសុបិន្តរបស់ខ្ញុំបានក្លាយទៅជាការពិតហើយ។ តែពេលនេះខ្ញុំ អន្ទះសាចង់លេងនិងឈ្នះពានរង្វាន់ជាច្រើនជាមួយនឹងJuventus” ៕ ដេវីត

dfe


ចែករំលែក៖