ព័ត៌មានទាន់ហេតុការណ៍៖

សោស្នេហាជាង៦៥តោននៅលើស្ពានប៉ារីសនឹងត្រូវដោះយកចេញ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងប៉ារីសបានស្វែងរក ដំណោះស្រាយមេសោរាប់សិបពាន់គ្រឿង ដែលបានចាក់ជាប់នៅលើស្ពានស្នេហាដែល គូស្នេហ៍ជាច្រើនបានទៅទីនោះ ពិសេសគឺអ្នកទេសចរបានយកសោតំណាងស្នេហា របស់ខ្លួនទៅចាក់នៅលើស្ពានដែលជា តំណាងនៃស្នេហា។

រដ្ឋាភិបាលទីក្រុងប៉ារីសបានឡើង គម្រោងយកសោទាំងនោះចេញតាំងពីឆ្នាំ២០១៤មកម៉្លេះ ប៉ុន្តែជួបនូវផលលំបាកជាច្រើនមិនដឹងត្រូវដោះស្រាយយ៉ាងម៉េចជាមួយសោដែលមានទម្ងន់រហូតដល់ជាង ៦៥តោននោះ។

ក្រោយចំណាយពេលយ៉ាងយូរពិភាក្សា គ្នារដ្ឋាភិបាលទីក្រុងប៉ារីសបានរកឃើញ ដំណោះស្រាយសមស្របមួយដែលអាចដោះសោទាំងនោះចេញនឹងធ្វើឲ្យស្នេហា របស់ពួកគាត់កាន់តែផ្អែមល្អែមស្និទ្ធស្នាល។ រដ្ឋាភិបាលធ្វើយ៉ាងណាកុំឲ្យពលរដ្ឋយល់ច្រឡំថា ការដោះសោចេញមានន័យថា ស្នេហាដែលខំផ្សារភ្ជាប់ចាក់សោរឹងមាំ ហើយនៅតែបែកបាក់។

ចំណុចទាំងនោះហើយបានជារដ្ឋាភិបាល ទីក្រុងប៉ារីសនឹកឃើញវិធីសាស្ត្រក្នុងការការពារសោស្នេហាទាំងនោះដោយបាន សម្រេចលក់សោទៅឲ្យពលរដ្ឋធ្វើជាអនុស្សាវរីយ៍។ ស្ពានស្នេហាជាផ្នែកមួយនៃ ប្រវត្តិសាស្ត្ររបស់ពលរដ្ឋនៅក្នុងទីក្រុង បុរាណប៉ារីស។ ប្រាក់ដែលលក់សោបាននឹងជួយទៅដល់ក្រុមជនភៀសខ្លួន។

លោក Bruno Julliard អ្នកដឹកនាំ គម្រោងដោះសោខាងលើសង្ឃឹមថា សកម្ម ភាពដោះសោនឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយ ហើយអាចរកប្រាក់ចំណូលបាន មួយសែនដុល្លារដើម្បីជួយដល់ជនភៀសខ្លួន។

នាង Lisa Anselmo អ្នកដឹកនាំយុទ្ធនា ការ No Love Locks (ស្នេហាមិនត្រូវចាក់ សោឡើយ) បានស្នើដល់អ្នកទេសចរបញ្ចប់ សកម្មភាពយកសោទៅចាក់នៅលើស្ពាន ប៉ារីសទៀត។ភាគច្រើនអ្នកយកសោទៅចាក់នៅទីនោះគឺគូស្នេហ៍ទើបរៀបការទៅក្រេបទឹកឃ្មុំនៅទីនោះ។

ការសម្រេចដោះសោចេញដោយសារតែមានទម្ងន់ធ្ងន់ពេកធ្វើឲ្យស្រុតដៃស្ពានជាបន្តបន្ទាប់។ នៅក្នុងប្រទេសបារាំង ក្រៅពីតួ Effel ទន្លេសែនគឺនៅមានស្ពាន ស្នេហាដែលជាទីតាំងល្បីបំផុតនៅទីនោះ។ ជារៀងរាល់ឆ្នាំមានពលរដ្ឋជាច្រើនមកពីគ្រប់ទិសទីទៅកាន់ស្ពាននោះដើម្បីរំលឹក អនុស្សាវរីយ៍ស្នេហ៍ចាស់ និងការផ្តើមស្នេហ៍ ថ្មី៕ ម៉ែវ សាធី

keys4 keys1 keys2 keys3


ចែករំលែក៖