ព័ត៌មានទាន់ហេតុការណ៍៖

សំបកទូរស័ព្ទម៉ាក Mophie បន្ថែមសាកថ្មឥតខ្សែនៅសំបក iPhone 7 និង Galaxy S8

ចែករំលែក៖

សំបក case Mophie បានផ្ដល់វិធីរហ័សមួយក្នុងការសាកថ្មឥតខ្សែសំរាប់ស្មាតហ្វូន iPhone 7 និង Galaxy S8 ហើយឥឡូវនេះអាចរកបានចំពោះម៉ូដែលថ្មីនេះ។ អ្នកផលិតគ្រឿងបន្លាស់បានដាក់បង្ហាញសំបកអាចសាកថ្មបានសម្រាប់ទូរស័ព្ទ iPhone 7, 7 plus ,Samsung Galaxy S8 និង S8 plus ។ សំបកធ្វើពីស្បែកទាំងនេះមិនត្រឹមតែជាមួយឆ្នាំងសាកឥតខ្សែ Mophie ប៉ុណ្ណោះទេ ប៉ុន្តែអាចប្រើជាមួយ Qi និងប្រព័ន្ធសាកឥតខ្សែផ្សេងទៀត។

Mophie បានដាក់បង្ហាញដុំសាកថ្មទំហំតូច force powerstation ដែលជា power bank ឥតខ្សែមានទំហំថាមពល 3,000 mAh ដែលឆក់ជាប់ជាមួយនឹងសំបក case ដូច្នេះអ្នកអាចបំពេញថ្មទូរស័ព្ទរបស់អ្នកនៅគ្រប់ទីកន្លែង។ ចាប់តាំងពីវាមានរាងស្ដើងនិងសាកឥតខ្សែ វាមិនបានបន្ថែមទំងន់ទៅទូរស័ព្ទរបស់អ្នក អ្នកនៅតែអាចស៊កចូលទៅក្នុងហោប៉ៅឬកាបូបតូចមួយរបស់អ្នកបានយ៉ាងងាយស្រួល។

សំបក case សំរាប់ iPhone 7 មានច្រើនពណ៌អាចជ្រើសរើសបានដូចជាខ្មៅ ត្នោត ខៀវ ក្រហម និង មាសក្រម៉ៅ ប៉ុន្តែសំរាប់ទូរស័ព្ទ Galaxy S8 ឬ S8 plus មានតែពណ៌ខ្មៅប៉ុណ្ណោះ។ អ្នកអាចរកសំបក និង ដុំសាកឥតខ្សែទំហំតូចបាននៅបណ្ដាវេបសាយ Mophie ៕ ហេង លក្ខិណា


ចែករំលែក៖