ព័ត៌មានទាន់ហេតុការណ៍៖

សំពាធកាន់ខ្លាំងទៅលើ Zidane ក្រោយReal Madridធ្លាក់ចេញពីពានCopa del Rey

ចែករំលែក៖

ក្រុមជើងខ្លាំង Real Madridបានធ្លាក់ចេញពីពាន Copa del Reyក្រោយចាញ់ក្រុម Leganes ក្នុងលទ្ធផល២ទល់នឹង១នៅក្នុងជើងទី២ ហើយលទ្ធផលនេះធ្វើឲ្យមាន សំពាធកាន់តែខ្លាំងលើងទៅគ្រូបង្វឹក Zinedine Zidane។

កាលពីជើងទីមួយក្រុមអធិរាជស បានយកឈ្នះ Leganes ១-០ តែយ៉ាងណា ពួកគេបែរជាភ្លាត់ចាញ់វិញនៅជើងទីពីរ។ ប៉ុន្តែជំនូបនៅទឹកដី Santiago Bernabeuក្នុងជើងទី២ ក្រុមភ្ញៀវបានបើកការនាំមុខ១គ្រាប់មុននៅនាទី៣២ជាការស៊ុតរបស់ Javier Eraso ប៉ុន្តែ Karim Benzema តាមស្មើបានវិញនៅវគ្គទីពីរនាទី៤៧។

យ៉ាងណា Leganes ដែលកំពុងឈរលេខ១៣ ក្នុងតារាងលីគកំពូលអេស្ប៉ាញ បានបន្ថែម១គ្រាប់ទៀត ជាការតែតបញ្ចូលទីដ៏ល្អរបស់ Gabriel នៅនាទី៥៥។ នៅនាទីបន្តបន្ទាប់ទោះជាប្រឹងបុកក៏ Real មិនអាចរកគ្រាប់បានដែរ ធ្វើឲ្យចប់ការប្រកួតពួកគេត្រូវធ្លាក់ចេញពីកម្មវិធីដោយផ្អែកលើរូបមន្ត Away Goal។

គួរបញ្ជាក់ថា នៅក្នុងការប្រកួតនោះពុំមានវត្តមានរបស់កីឡាករល្អដូចជា Gareth Bale និង Cristiano Ronaldo ចំណែក Luka Modric ជាកីឡាករបម្រុង ៕ ដេវីត


ចែករំលែក៖