ព័ត៌មានទាន់ហេតុការណ៍៖

សំរិត ណយអនុញ្ញាតឲ្យឈ្មួញដឹកឈើឆ្លងទៅវៀតណាមតាមប៉ុស្តិ៍៧ មិនតិចជាង១០គ្រឿងរថយន្តឡង់គ្រីស័រ

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ឈើប្រណីតប្រភេទធ្នង់យ៉ាងតិចជាង១០គ្រឿងឡានឡង់គ្រីស័រ ត្រូវបានឆ្លងទៅប្រទេសវៀតណាមតាមច្រកណាំលឿ(ប៉ុស្តិ៍៧) កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីមានការបើកភ្លើងខៀវពីលោកសំរិត ណយ មេប៉ុស្តិ៍ច្រកនេះតែម្តង។

ប្រភពនៅទីនោះបានអះអាងឲ្យដឹងថា ប្រភេទឈើប្រណីតជាង១០ឡានឡង់គ្រីស័រនេះត្រូវបានឈ្មួញដឹកចេញចំណុចស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ហើយការដឹកជញ្ជូនឈើល្មើសច្បាប់នេះ ក៏មានការបង់ប្រាក់ទៅកាន់សមត្ថកិច្ចអាជ្ញាធរ និងជំនាញជាច្រើនស្ថាប័នពាក់ព័ន្ធ។

លោកសំរិត ណយ មេប៉ុស្តិ៍ណាំលៀ (ប៉ុស្តិ៍៧)នៅតែបន្តគឃ្លើននឹងផ្លូវច្បាប់ ក្នុងនាមខ្លួនជាសមត្ថកិច្ច មិនបានទប់ស្កាត់ បែរជាឃុបឃិតគ្នាឲ្យមានអំពើល្មើសចំពោះសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ ដែលគេសង្ស័យថា រឿងនេះលោកស្នងការខេត្ត ពិតជាមិនបានដឹង ពីព្រោះកន្លងទៅ លោកស្នងការខេត្តធ្លាប់បានបញ្ជាឲ្យស្នងការរងទទួលបន្ទុក សន្តិសុខ ទទួលបន្ទុកព្រំដែន ក៏ដូចជាមេប៉ុស្តិ៍តាមព្រំដែន អធិការនគរបាលតំបន់ដែលមានបទល្មើសកើតឡើងត្រូវតែទប់ស្កាត់ និងទទួលខុសត្រូវចំពោះបទល្មើសដែលកើតនៅក្នុងមូលដ្ឋានរបស់ខ្លួន ប៉ុន្តែស្ងាត់ៗ លោកសំរិត ណយ ដើម្បីប្រយោជន៍ក្នុងបទល្មើសព្រៃឈើ បែរជារំលោភទំនុកចិត្តលោកស្នងការដែលជាមេកើយរបស់ខ្លួន ៕ សុខ ខេមរា


ចែករំលែក៖