ព័ត៌មានទាន់ហេតុការណ៍៖

ស៊យម្លេះ! អង្គុយក្រោមផ្ទះសោះនៅរថយន្តបុកទៀត

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ពីនាក់ប្តីប្រពន្ធបានរងរបួសយ៉ាងដំណំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៍កម្ររថយន្តតាមបុកដល់ក្រោមផ្ទះ ពិតជាស៊យស្ទើរតែរកលេខដាក់គ្មាន។

ហេតុការណ៍ដ៍កម្រខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧០.១៧១ ស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក នីសាន់ ប្រិនធា ពណ៏ទឹកប្រាក់ គ្មានស្លាកលេខ ឈ្មោះ ជា សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាប៉ាស ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រួមដំណើរដោយប្រពន្ធ និងកូនម្នាក់(មិនរងរបួសទេ) ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះទៅដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកបែបនេះ បណ្ដាលឲ្យរងរបួសធ្ងន់ទាំងប្ដីប្របន្ធ និងរងការខូចខាតទ្រព្យសម្បត្តិ សម្ភារៈផងនោះ។

ប្រភពខាងលើបន្តថា ម្ចាស់ផ្ទះរងរបួសឈ្មោះ សូរ សុខ ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុ និងប្រពន្ធឈ្មោះ ខៀវ វុត្ថា ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ ម៉ូតូរងការខូចខាតម្នាក់ វីវ៉ា សេ១១០ សេរីឆ្នាំ២០០៣ ពណ៏ខ្មៅ ពាក់ស្លាកលេខ ក 5633 ព ស1 ។

ប្រភពដដែលបន្តទៀតថា ជនរងរបួសបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ វត្ថុតាងម៉ូតូរងការខូចខាត និងរថយន្តរក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ រងចាំធ្វើការដោះស្រាយគ្នាជាក្រោយ ករណីនេះរថយន្តគាំងចង្កូតមិនដំណើរការ៕ បឹុម ពិន

 


ចែករំលែក៖