ព័ត៌មានទាន់ហេតុការណ៍៖

ស៊ីម៉ាក់រកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិកប្រភេទ MK-82 ទៀត ហើយនៅក្នុងស្រុកកំពង់សិលាខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ លោក ហេង រតនា អគ្គ នាយកមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC )បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០១៧នេះ មន្ត្រីស៊ីម៉ាក់ បានរកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះរបស់អាមេរិក ប្រភេទMK82 ដែល មានទម្ងន់២២៩គីឡូក្រាមបន្ទាប់ពីប្រជាពល រដ្ឋរាយការណ៍ដល់សមត្ថកិច្ច ។ អ្វីដែលគួរ ឲ្យកត់សម្គាល់នោះគ្រាប់បែកនេះមិនមែន រកឃើញនៅតំបន់ជិតព្រំដែនកម្ពុជា-វៀត ណាមនោះទេ ប៉ុន្តែរកឃើញនៅខេត្តជាប់ព្រំដែនថៃទៅវិញ ។

លោក ហេង រតនា បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសានេះ ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់បែកខំដុតហើយមិន ព្រម ផ្ទុះសោះ។ ស្មានថាគ្រាប់តូចទៅដល់ ឃើញជាគ្រាប់បែកប្រភេទ MK-82 ទម្ងន់ចំនួន២២៩គីឡូក្រាម ។ ទីតាំងគ្រាប់ នេះ សិ្ថតនៅស្រុកកំពង់សិលា ខេត្តកោះកុង ថា ទម្លាក់នៅតំបន់ជាប់ព្រំដែនវៀតណាមសម្បូរដីទន់បឹង និងទន្លេ តែនៅស្រុកកំពង់ សិលា សុទ្ធតែថ្មហើយមិនផ្ទុះប្រឹងដុតហើយ នៅតែមិនផ្ទុះទៀត ។

ជាមួយគ្នានេះ អគ្គនាយករូបនេះបាន អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តា ទាក់ទងកម្លាំងស៊ីម៉ាក់ កុំព្យាយាមដោះស្រាយ បញ្ហាគ្រាប់មិនទាន់ផ្ទុះដោយខ្លួនឯង ។

សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជាពីដើមឆ្នាំ១៩៦៣ ដល់ដើម ឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបាន ឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា២លាន ៨សែនតោន និងគ្រាប់បែកគីមីផងដែរ ក្រោម លេសថា តាមកម្ទេចពួកយៀកកុង យួន ឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០. ០០០នាក់សម្លាប់ដោយផ្ទាល់ និងកម្ទេច តែភូមិផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង ព្រម ទាំងបន្សល់បំណុលរបស់របបសាធារណ រដ្ឋខ្មែរជំពាក់សហរដ្ឋអាមេរិករហូតដល់ សព្វថ្ងៃ ៕ ហេង សូរិយា


ចែករំលែក៖