ព័ត៌មានទាន់ហេតុការណ៍៖

ស្តេចល្បឿន Bolt នឹងទៅលេងបាល់ឲ្យក្រុមបិសាចក្រហមក្រោយពីប្រកាសចូលនិវត្តន៍

ចែករំលែក៖

កីឡាករអត្តពលកម្មដែលគេតែងហៅថា ស្តេចល្បឿន Usain Bolt បានប្រកាសចូលនិវត្តន៍ពីកីឡារត់ប្រណាំងកាលពីសប្ដាហ៍មុនក្រោយបញ្ចប់ការរត់ពានរង្វាន់ World Championships នៅប្រទេសអង់គ្លេស ។

កីឡាករមានរហស្សនាមថា ស្ដេចល្បឿនគឺជាអ្នកគាំទ្រដ៏ផ្កាប់មុខរបស់ក្រុមបិសាចក្រហម Manchester United ហើយរូបគេនឹងមានឱកាសលេងឲ្យក្លិបយក្សអង់គ្លេសនៅខែក្រោយ។ Bolt បានជួបចរចាគ្នាជាមួយភាគីក្លិបបិសាចក្រហម ហើយព្រមព្រៀងលេងក្នុងការប្រកួតមិត្តភាពរវាងវីរបុរស Man United និងវីរបុរស Barcelona នៅថ្ងៃទី២ ខែកញ្ញាក្រោយនេះ។

ការប្រកួតមិត្តភាពសប្បុរសធម៌ខាងលើធ្វើឡើងដើម្បីស្វែងរកប្រាក់សម្រាប់មូលនិធិ Manchester។ លោក Bryan Robson នឹងដឹកនាំ Man United ស្របពេលអតីតកីឡាករចាស់ៗមាន Andy Cole, Edwin van der Sar, Paul Scholes, Denis Irwin, Dwight Yorke និង Phil Neville ក៏នឹងចូលរួមលេងជាមួយ Usain Bolt ដែរ។ នេះជាការបង្ហាញខ្លួនលើកទី១ក្នុងទីលានបាល់ បាត់សម្រាប់កីឡាករ Usain Bolt ៕ ដេវីត

 


ចែករំលែក៖