ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីក្រីក្រម្នាក់ខណៈកំពុងជិះកង់ ស្រាប់តែមានរថយន្តបើកក្នុងល្បឿនយ៉ាងលៀនបុកចំពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ខណៈកំពុងជិះកង់ ក៏ស្រាប់តែមានរថយន្តបើកក្នុងល្បឿនយ៉ាងលៀនបុកចំពីក្រោយ បណ្ដាល អោយស្លាប់ភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍បង្កអោយមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៥ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨ នៅលើ់ផ្លូវជាតិលេខ២២២ ត្រង់ចំណុចខាងលិចស្ពានកណ្តាល ចម្ងាយប្រមាណ១០០ម៉ែត្រ ស្ថិតនៅភូមិថ្នល់បែកខាងកើត ឃុំស្វាយទាប ស្រុកចំកាលើ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីរងគ្រោះ(ស្លាប់)ឈ្មោះស៊ិន រ៉ន អាយុ៥៧ឆ្នាំ រស់នៅក្នុងភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។

ប្រភពព័ត៌មានបន្តថា ថ្ងៃកើតហេតុគេឃើញស្ត្រីរងគ្រោះធ្វើ ដំណើរដោយកង់តាមចំណុចផ្លូវខាងលើ លុះបន្តិចក្រោយមក មានរថយន្តមិនស្គាល់ម៉ាកបើកយ៉ាងលឿនបុកចំពីក្រោយបណ្ដាលអោយស្ត្រីរងគ្រោះដួលស្លាប់នៅលើថ្នល់ ចំណែករថយន្តបានបន្ថែមល្បឿនបើកគេចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានត្រឹមនាំគ្នាចុះមកពិនិត្យសព ខណៈរថយន្តបង្កហេតុបើកគេចមិនទទួលខុសត្រូវតាមច្បាប់ ។ សពសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕ វណ្ណៈ


ចែករំលែក៖