ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ ឆ្លងផ្លូវខ្វះប្រុងប្រយត្ន័ ត្រូវម៉ូតូបុករងរបួសធ្ងន់ ស្រាល ២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីចំណាស់ម្នាក់រងរបួសធ្ងន់ និងយុវជនម្នាក់ រងរបួសស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកអ្នកដើរថ្មើជើង ឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកាលពីថ្ងៃអាទិត្យ ១៤ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវ នឹងថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង៨ និង៣០នាទីយប់ លើផ្លូវលេខ៣១៥ ស្ថិតនៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា ស្ត្រីដែលរងរបួសធ្ងន់មានឈ្មោះ ប្រាក់ ចន្ថា អាយុ៦៩ឆ្នាំ មុខរបកសិករ រស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកយុវជនដែលរងរបួសស្រាលមា នឈ្មោះ លីន សុផាណារ៉ា អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រាច ឃំុដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកC១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ស្លាកលេខ កំពង់ចាម ១R.៦៤៦៥ ខូចខាតយ៉ាងដំណំ ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ មានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ លើផ្លូវលេខជាតិលេខ៣១៥ ធ្វើដំណើរពីត្បូងមកជើង ខណៈនោះ ស្រាប់តែមានស្ត្រីចំណាស់ម្នាក់បានដើរថ្មើរជើងហើយ ក៏បានឆ្លងផ្លូវខ្វះប្រុងប្រយត្ន័ ក៏បុកពេញទំហឹងបណ្ដាលឲ្យខ្ទាតមនុស្ស និងម៉ូតូលើផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមក អ្នករងរបួសទាំងសងខាងត្រូវបានសមត្ថកិច្ច ដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងវាស់វែងអូសយកូតូមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លកដើម្បីដោះស្រាយតាមក្រោយ ៕ យឹម សុថាន


ចែករំលែក៖