ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម៉េម៉ាយកូន២ជំងឺធ្វើទុក្ខរអិលជើងធ្លាក់ទឹកជង្ហុកស្លាប់ខណៈទៅឃ្វាលគោម្នាក់ឯង

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៣និង៥៨នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ ស្រ្ដីម្នាក់បានលង់ទឹកជង្ហុក តាមផ្លូវ ស្លាបនៅចំណុចខាងកើតវត្ដបារាយណ៍ជាន់ដែក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្នោះ សុឹម ហុំ ភេទស្រី អាយុ ៤៧ឆ្នាំ ជាស្រី ម៉េម៉ាយ កូន២ រស់នៅ ភូមិ ព្រៃស្រងែ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ។ មុនពេលកើតហេតុជនរងគ្រោះបានទៅឃ្វាលគោតែម្នាក់ឯង ដោយមានជំងឺប្រចាំកាយ (ប្រស្និត) ផងនោះធ្វើឲ្យគាត់រអិលជើងធ្លាក់ទឹកជង្ហុកនៅតាមផ្លូវ ងើបលែងរួច បណ្ដាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតសមត្ថកិច្ច ធ្វើកុសល្យវិច័យរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយលង់ទឹកមែន រួចប្រគល់សាកសពឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖