ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ខ្ល់គរដេកស្លាប់ផ្កាប់មុខលើរានហាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីវ័យកណ្តាលម្នាក់ បានដេកស្លាប់ដោយផ្គាប់មុខលើគ្រែរានហាលមួយកន្លែង ដែលគេទុកចោល បង្កជាការភ្ញាក់ផ្អើលដល់ពលរដ្ឋក្បែរនោះ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ៨រោចខែមិគសិរឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចមាត់អូរជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតលោក នួន នីណារ៉ូ បានឲ្យដឹងថា សពជនរងគ្រោះមាន ឈ្មោះ ខាវ ភេទស្រី អាយុ៤៤ឆ្នាំ (មេម៉ាយ)រស់នៅចំណុចកើតហេតុខាងលើ។ បើតាមការបំភ្លឺរបស់ពលរដ្ឋជិតខាងបានប្រាប់លោកថា ស្ត្រីដែលស្លាប់ គឺជាស្ត្រីដែលមានវិបត្តិផ្លូវចិត្តហើយតែងតែផឹកស្រាជាប្រចាំគ្មានលស់ថ្ងៃទេ ហើយមិនសូវបានទទួលទានបាយនោះដែរ។ ដោយសារតែផឹកជោកជាំ មិនហូបបាយទឹកនេះហើយ ទើបបណ្តាលឲ្យគាត់ខ្យល់គរគាំងបេះដូងស្លាប់ តែឯងគ្មានអ្នកណាដឹងយ៉ាងនេះ ។

ក្រោយសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស្រី្តរងគ្រោះពិតជា ស្លាប់ដោយគាំងបេះដូង(ខ្យល់គរ)ប្រាកមែន ទើបប្រគល់ឲ្យក្រុមគ្រួសារយកសពទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖