ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ជិះម៉ូតូទៅផ្សារស្រាប់តែដួលសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ: ស្ត្រីចំណាស់ម្នាក់ត្រូវបានសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសង្គ្រោះ៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលកំពុងជិះម៉ូតូម្នាក់ឯងទៅផ្សារ ស្រាប់តែកើតមានអាការ:ងងឹតមុខខ្យល់គរ ដួលម្នាក់ឯង បង្កការភ្ញាក់ ផ្អើល កាលពីវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅ តាមផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ ញុឹម សំអាត អាយុ39 ឆ្នាំ ជិះម៉ូតូម៉ាក ហុងដា សឹ១២៥ សេរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-4515។

តាមប្រភពពីប្រជាពលរដ្ឋបានបន្តទៀតថា មុនកើតហេតុគេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូម្នាក់ឯង តាមផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅ ពីកើតទៅលិច ក្នុងគោលបំណង់ឆ្ពោះទៅផ្សារបុរីសន្តិភាព២ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែដល់ចំណុចកើតហេតុ ជនរងគ្រោះងងឹតមុខដួលម្នាក់ឯងបោកនឹងផ្លូវបេតុង បណ្តាលឲ្យរងរបួសធ្ងន់ ដេកសន្លប់ស្តូកស្តឹង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព ៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមះភ្លាមៗផងដែរ ចំណែម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ៕ សុខាសែនជ័យ


ចែករំលែក៖