ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឈរចាំប្ដីត្រូវម៉ូតូមិនស្គាល់ម៉ាក់មួយគ្រឿងបុកស្លាប់

ចែករំលែក៖

ប៉ោយប៉េត៖ ស្រ្តីម្នាក់បានស្លាប់ គ្រាដែលឈរចាំប្តីបត់ជើងតូចនៅចិញ្ចើមផ្លូវជាតិលេខ៥ ត្រូវម៉ូតូមិនស្គាល់ម៉ាកបុកកាលវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅខាងកើតខ្លោងទ្វារវត្តស្ទឹងបត់ ប្រហែល២០០ម៉ែត្រ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ តាន់ វិច្ចិការ អាយុ៣៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ស្រីរងគ្រោះខាងលើ បានឈរចាំប្តីបត់ជើងតូច នៅចិញ្ចើមផ្លូវជាតិខាងជើង ស្រាប់តែមានម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក បើកបរពីទិសខាងកើតទៅទិសខាងលិចបុកជនរងគ្រោះ កំពុងឈររង់ចាំប្ដីបត់ជើងតូចបណ្តាលឲ្យដួលបោកក្បាលទៅនឹងផ្លូវជាតិលេខ៥ គ្រោះថ្នាក់បែកក្បាលស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ ម៉ូតូបង្កមិនចាំអត្តសញ្ញាណបើករត់គេចបាត់ស្រមោល តែម្តង ចំណែកសពត្រូវបានបងប្អូនដឹកយកទៅធ្វើបុណ្យតាមប្រណៃណី ៕ វណ្ណា


ចែករំលែក៖