ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើកម៉ូតូបត់ស្ដាំមិនប្រយ័ត្ន ត្រូវម៉ូតូ១ទៀតមកពីក្រោយ បុករងរបួសធ្ងន់ទាំង២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រុសស្រី២នាក់បានរងរបួសធ្ងន់ ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿងបុកគ្នា ខណៈបត់ស្ដាំខ្វះការប្រុងប្រយត្ន័កាលពីវេលាម៉ោង២ និង៥០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ច នគរបាលក្រុងបាវិតបានឲ្យដឹងថា ម៉ូតូបង្កហេតុ ដែលបត់ស្ដាំខ្វះប្រុងប្រយត្ន័មានឈ្មោះឡាញ់ សារ៉េន ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខលក់ដូរ មានទីលំនៅភូមិសាលាទាន សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយជិះម៉ូតូ ម៉ាក ហុងដាវ៉េវ ឆ្លាមពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង 1i-6334 ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីម្ខាងទៀត មានឈ្មោះ នួន ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃធ្នោត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ជិះម៉ូតូមួយគ្រឿងម៉ាក LUVIAS.GTX ពណ៌ស (អត់ស្លាកលេខគ្មាន) ខូចខាតយ៉ាងដំណំ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដា វ៉េវ ឆ្លាមពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1i-6334បើកបរដោយស្ត្រីម្នាក់ ខណៈធ្វើដំណើរស្របទិសគ្នាពីលិចមកកើត ហើយក៏បានបត់ស្ដាំមិនប្រយត្ន័ ស្រាប់តែមាន ម៉ូតូមួយគ្រឿង ម៉ាកLUVIAS.GTX ពណ៌សអត់ស្លាកលេខគ្មាន ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាង ត្រូវបានសមត្ថកិច្ចយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

ចំណែក វត្ថុតាងទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញដើម្បីបំពេញសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖