ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើកឡានបុកម៉ូតូរបួសធ្ងន់បុរសម្នាក់ហើយបើករត់ ពលរដ្ឋតាមចាប់បានប្រគល់ឲ្យប៉ូលិស

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈត្រូវស្ត្រីម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Avanza មកបុកម៉ូតូមួយគ្រឿង ម៉ាកVIVAត្រង់ចំណុចផ្លូវបែកជាបួន នៅវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៣៦០ កែងនឹង១០៥ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ស្ត្រីម្នាក់បើករថយន្តមួយគ្រឿងម៉ាក Avanza ពណ៌ ស ពាក់ស្លាក់លេខ ភ្នំពេញ 1AA-1903 តាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿង ម៉ាកVIVA ពណ៌ខ្នៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-5003 ពេញទំហឹង ដែលជិះដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ក្នុងទិសដៅពីជើងទៅត្បូង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ រថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ ហើយបានព្យាយាមបើករត់តែត្រូវប្រជាពលរដ្ឋដេញតាមឃាត់បាន ទើបប្រគល់ឲ្យសម្ថកិច្ច ជំនាញចរាចរណ៍វាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីរង់ចាំដោះស្រាយទៅតាមក្រោយ ៕ ស រស្មី


ចែករំលែក៖