ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ស្លាប់ដោយសារឃាតកមិនស្គាល់មុខកាប់ជាច្រើនពូថៅ

ចែករំលែក៖

ខេត្តឧត្តរមានជ័យៈ មានឃាតកម្មកើតឡើងលើស្ត្រីម្នាក់ ដោយជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណបានកាប់ជាច្រើនពូថៅស្លាប់នៅមុខផ្ទះរបស់ខ្លួន ។

ហេតុការណ៍ខាងលើកើតឡើងក្នុងភូមិអូជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

តាមរបាយការណ៍របស់កម្លាំងនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ជូ ច្រឹប ភេទស្រី អាយុ៤៥ឆ្នាំ និងប្តីឈ្មោះ ជិត ប៊ុនលី អាយុ៥០ឆ្នាំ អ្នកទាំង២គ្មានកូននោះទេ ហើយបានកើតហេតុប្រហែលម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២ឥ១៧ ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា នៅថ្ងៃទី១៤ មុនពេលកើតហេតុ១ថ្ងៃ ស្ត្រីរងគ្រោះបានទូរស័ព្ទហៅប្រជាពលរដ្ឋម្នាក់ជួលគោយន្តកន្ត្រៃដឹកដំឡូងមីស្ងួតទៅលក់ លុះប្រឹកឡើងថ្ងៃទី១៥ ជាថ្ងៃកើតហេតុម្ចាស់គោយន្ត ក៏បានមកផ្ទះស្ត្រីរងគ្រោះតាមសន្យា ប៉ុន្តែមកដល់ផ្ទះមិនឃើញស្ត្រីរងគ្រោះ ក៏ដើររកសួរប្រជាពលរដ្ឋក្នុងភូមិ តែមិនមានអ្នកណាដឹងនោះទេ ដោយមានការសង្ស័យ ក៏នាំគ្នារកមើលជុំវិញផ្ទះ ក៏ប្រទះឃើញដេកស្លាប់ក្រោមដើមឈើ មុខផ្ទះរបស់ស្រ្តីរងគ្រោះតែម្តង ។

ក្នុងហេតុការណ៍នោះប្តីរបស់ស្ត្រីរងគ្រោះរវល់ទៅរកស៊ីឆ្ងាយរយៈពេល២ថ្ងៃមកហើយ ដោយតែងតែទុកស្ត្រីរងគ្រោះនៅផ្ទះម្នាក់ដាច់ស្រយាល់ពីគេ ។

ពេលនេះ កម្លាំងនគបាលជំនាញកំពុងធ្វើកោសល្យវិច័យ និងឈានទៅរកមុខសញ្ញា ៕ ប៉ែន នួន

ae (1) ae (2) ae (3)


ចែករំលែក៖