ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអនាថាវ័យម្នាក់ឈឺពោះសម្រាលកូន នៅតាមដងផ្លូវ

ចែករំលែក៖

ភ្នំពេញ: ស្ត្រីអនាថាម្នាក់បានឈឺពោះសម្រាលកូន នៅតាមដងផ្លូវ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរឃើញបាននាំគ្នាជួយសង្គ្រោះបឋម។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែងនិងផ្លូវ៥១៦ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប្រភពពត៌មានពីបុរសម្នាក់ជាសន្តិសុខ បានឲ្យដឹងថា ស្ត្រីអនាថារូបនេះ មិនស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រមាណជាង៣០ឆ្នាំ។ នៅមុនកើតហេតុរូបគាត់ បានឃើញស្ត្រីរូបនេះ ធ្វើដំណើរដោយថ្មើរជើង តាមបណ្តោយផ្លូវ៥១៦ មកឈប់អង្គុយនៅចំណុចកើតហេតុ ហើយបានត្អូញត្អែថា រូបគាត់ឈឺពោះណាស់ ខណ:នោះក៏មានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវឃើញ ក៏បាននាំមកជួយសសង្គ្រោះបឋម ទើបស្ត្រីរូបនេះបានសម្រាលកូនស្រីម្នាក់ផងដែរ។

បន្ទាប់ពីសម្រាលរួចប្រជាពលរដ្ឋ បានទាក់ទងរថយន្តសង្គ្រោះឲ្យមកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យបន្តទៀត។ អ្វីគួរឲ្យសរសើនោះ គឺមាននារីវ័យក្មេងរូបស្រស់ដូចតារាម្នាក់ បានបើករថយន្តលុចស៊ីសស៊េរីទំនើប៣៣០មួយគ្រឿង មកដល់កន្លែងកើតហេតុឈប់ជួយសង្គ្រោះ ដោយមិនខ្លាចរអើមនោះទេ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជនជាច្រើន បានមកឈប់មើលហើយកោតសរសើរទៅលើនារីវ័យរូបស្រស់នោះផងដែរ។ ក្រោយមកប្រជាពលរដ្ឋ បានរាយការណ៍រឿងនេះ ជូនដល់ទៅសមត្ថកិច្ចមូលដ្ឋានផងដែរ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទំនាក់ទំនងហៅរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យកាលម៉ែត្របន្ត ៕ជ្រោយពេជ្រ


ចែករំលែក៖