ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងទឹកត្នោតជូរ បងចាប់រំលោភកូនស្រីអ្នកលក់ មិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ បុរសកម្មករសំណង់ម្នាក់​បានទៅផឹកទឹកត្នោតជូរ បែកគំនិតចាប់កូនស្រីអ្នកលក់រំលោភទាំងកម្រោល ប៉ុន្តែខណៈនោះ ត្រូវឪពុកម្តាយនារីរងគ្រោះឃើញទាន់ ជួយអន្តរាគមន៍ទាន់ពេល និងបានចាប់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង៣០ ទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីវាលមួយកន្លែង ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ ឃុត ដារ៉ា អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅការដ្ឋានសំណង់ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតខេត្តកំពង់ស្ពឺ ។ រីឯជនរងគ្រោះ ឈ្មោះ ន.ស.ន.អាយុ១៦ឆ្នាំ ។

ជនរងគ្រោះនិយាយថា មេឃភ្លៀងរលឹមស្រិចៗ ជនសង្ស័យអង្គុយផឹកទឹកត្នោតជូរនៅកន្លែងលក់របស់នាង នាងបានទៅសាខោអាវយកមកទុកវិញ ស្រាប់តែជនសង្ស័យមកចាប់នាងផ្តួលបម្រុងរំលោភ តែបានម្តាយ និងពុកឃើញទាន់ស្រែកឆោឡោ នាងរត់រួចខ្លួន ហើយជនសង្ស័យត្រូវពុកម៉ែចាប់យកមកឲ្យប៉ូលិសដោះស្រាយ ៕ តុង សីហា


ចែករំលែក៖