ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកធ្លាក់ប្រឡាយផ្លោងម្ចាស់ចេញពីក្នុងរថយន្តសន្លប់ស្តូកស្តឹង

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង:បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹង បន្ទាប់ពីជិះរថយន្តធ្លាក់ប្រឡាយក្រឡាប់ជាច្រើនត្រឡប់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ នៅចំណុចស្ពានជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុញ សុវត្ថា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះរថយន្តឡិចស៊ីស ពាក់ស្លាកលេខ ភ្នំពេញAJ-៨៩០២ ធ្វើដំណើរក្នុងទិសដៅពីកំពង់ឆ្នាំង ទៅភ្នំពេញ នៅពេលមកដល់កន្លែងកើតហេតុ ដែលជាកន្លែងផ្លូវកោង ហើយជនរងគ្រោះស្ថិតក្នុងស្ថានភាពស្រវឹងផង បួងចង្កូតជ្រុលបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលប្រឡាយ បណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ តែម្តង ចំណែកជនរងគ្រោះខ្ទាតចេញពីរថយន្ត រងរបួសធ្ងន់សន្លប់ស្តូកស្តឹង ត្រូវបានដឹកយកមក សង្រ្គោះ នៅមន្ទីរពេទ្យ បង្អែកខេត្ត ។

ដោយឡែករថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករលាប្អៀរ ៕ ចន្ថា

ae (2) ae ae (1)


ចែករំលែក៖