ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាខ្លាំង ជិះម៉ូតូជ្រុលឡើងខឿន និងបុកបង្គោលភ្លើងស្ពានច្បារអំពៅរងរបួសយ៉ាងធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ ដោយសារទំនងជាស្រវឹងស្រាបានជិះម៉ូតូក្នុងល្បឿនលឿនរេចង្កូតទៅឡើងលើខឿនស្ពានច្បារអំពៅថ្មីនិងជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើ ស្ពានច្បារអំពៅថ្មី ស្ថិតក្នុងសង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ ។

បើតាមការសាកសួរពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ឡី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើឆ្លងកាត់នៅកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា ដំបូងគេសង្កេតឃើញជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំ ពេញ1AZ.8718 ទិសដៅពីកើតទៅលិចក្នុង ល្បឿនលឿន ដោយបំណងឆ្លងស្ពានច្បារ អំពៅថ្មី ហើយទំនងជាស្រវឹងស្រាផងនោះ ក៏បានរេចង្កូតឡើងខឿនស្ពានទៅបុកបង្គោលភ្លើងបណ្ដាលឲ្យដួលបោកក្បាលទៅនឹងផ្លូវហូរឈាមពេញខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ រីឯ ម៉ូតូខូចខាតខាងមុខជាច្រើនផងដែរ។

ក្រោយពេលកើតហេតុក្នុងរយៈជាង១ម៉ោងទើបមានរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនរិះគន់ទៅលើរថយន្តសង្គ្រោះបន្ទាន់ជាខ្លាំង ខណៈដែលជនរងគ្រោះកំពុងតែរង របួសធ្ងន់ត្រូវការពេទ្យជួយសង្គ្រោះបន្ទាន់នោះ។ បន្ទាប់មកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានវាស់វែងយកម៉ូតូទៅក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីរង់ចាំប្រគល់ឲ្យម្ចាស់ដើម្បី៕ ភារ៉ា ដង្កោ

IMG_9191

IMG_9169

IMG_9161

IMG_9159


ចែករំលែក៖