ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់សន្លប់ស្តូកស្តឹងត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនជ្រុលបុកម៉ូតូមួយគ្រឿងទៀតពីក្រោយ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខស្ថានីយប្រេងឥន្ធនៈតូតាល់ តាមបណ្តោយផ្លូវលេខ៤៣០ ស្ថិតក្នងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1Z 8733 ឌុបប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកlets ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CJ 4986 ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿន ក៏ជ្រុលមកបុកម៉ូតូសង់កូរ៉េពីក្រោយបណ្តាលឲ្យដួលរងរបួសធ្ងន់ខ្លួនឯ ងចំណែក២នាក់ប្តីប្រពន្ធរងរបួសស្រាល។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ


ចែករំលែក៖