ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកជាំបើករថយន្ដបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតមួយកង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដមួយគ្រឿងម៉ាកហាយឡែនឌ័រជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយខូចខាតចំនួនមួយកង់ចំណែករថយន្ដក្រឡាប់ផ្អៀងលើរបាំងថ្មតែត្រូវបានប្តជាពលរដ្ឋជួយរុញអោយដូចដើមវិញដើម្បីជួយអ្នកបើករថយន្ដ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ១៩៣កែងមហាវិថីម៉ៅសុីទង់ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

រថយន្ដបង្កម៉ាកហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA-4535 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅសុីទង់ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ពេលមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅខាងឆ្វេងដៃម្ខាងផ្លូវនិងបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយខូចខាតមួយកង់ ចំណែករថយន្ដក្រឡាប់ផ្អៀងគងលើរបាំងថ្មរងកាខូចខាតផងដែរ។

ប្រភពបន្តថា ក្រោយពីកើតហេតុប្រជាពលរដ្ឋបាននាំគ្នាជួយរុញរថយន្ដអោយឈរដូចដើមវិញដើម្បីជួយអ្នកបើកបរដែលជាប់ខាងក្នុង។

ក្រោយមកទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុទំនាក់ទំនងទៅកម្លាំងជំនាញក្រុងចុះវាស់វែងស្ទូចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ

 


ចែករំលែក៖