ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជោកជាំ ដើរដួលខ្លួនឯងបោកក្បាលនឹងថ្មស្លាប់

ចែករំលែក៖

ខេត្តកោះកុងៈ បុរសម្នាក់ពេលស្រវឹងស្រាជោកជាំ បានដើរទ្រេតទ្រោតរហូតដួលបោកក្បាលនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១១ យប់ថ្ងៃ អាទិត្យ ៨ កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃ២២ ខែមេសា ឆ្នាំ ២០១៨ ស្ថិតនៅចំណុចភូមិជ្រោយស្វាយកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។

សមត្ថកិច្ចនគរបាលស្រុកស្រែអំបិល បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សែន សាលីន ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ក្រោយទទួលបានដំណឹងនេះភ្លាមកម្លាំងនគរប៉ុស្តិ៍រដ្ឋបាល ជ្រោយស្វាយ បានសហការជាមួយក្រុមគ្រូពេទ្យ បានចុះទៅធ្វើការពិនិត្យសាកសព ហើយ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្រវឹងស្រាដើរដួលដោយខ្លួនឯង បណ្តាលឲ្យត្រូវនឹងថ្មបែកក្បាលស្លាប់ពិតប្រាកដមែនរួចបានបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី


ចែករំលែក៖