ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាទៅមើលបង្កៃដួលផ្កាប់មុខក្នុងទឹកស្រែឈ្លក់ស្លាប់គ្មានអ្នកណាដឹង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋក្នុងភូមិនាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញយុវជនម្នាក់ ដេកផ្កាប់មុខក្នុងទឹកស្រែក្បែរគុម្ពស្រូវស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរូបគេផឹកស្រាស្រវឹងចុះទៅមើលបង្កៃតែម្នាក់ឯងដើម្បីយកត្រីមកក្លែមបន្តទៀត។

ការប្រទះឃើញសពយុវជនខាងលើនេះ ធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចវាលស្រែខាងកើត ភូមិក្រសាំង ស្ថិតក្នុងភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ ងុំ ភក្រ័ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបបកម្មករ រស់នៅក្រុមទី10 ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល។

សាក្សីបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះ (សព) បានផឹកស្រាស្រវឹងជោកជាំ ហើយបានចុះមើលបង្កៃត្រីដើម្បីយកត្រីមកអាំងក្លែម ក៏ដួលផ្កាប់មុខទៅនឹងទឹកក្នុងស្រែ បណ្តាលឲ្យឈ្លក់ទឹកស្លាប់គ្មានអ្នកណាដឹងឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វកោសល្យវិច័យ ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយផឹកស្រាស្រវឹងដួលផ្កាប់មុខឈ្លក់នឹងទឹកស្រែគាំងបេះដូងស្លាប់ រួចបានប្រគល់សពឲ្យក្រុមគរួសារធ្វើបុណ្តតាមប្រពៃណី ៕ សហការី


ចែករំលែក៖