ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាអុកឡុកវាយកម្ទេចធុងបាស់និងម៉ូតូ២គ្រឿង រួចដុតផ្ទះខ្លួនឯងក្នុងពិធីមង្គលការបងរបស់ខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនភ្លាមៗ ខណៈដែលស្រវឹងស្រាជោកបានបង្កហិង្សាអុកឡុកក្នុងពីធីមង្គលការបងប្រុសរបស់ខ្លួន ដោយវាយរបស់របរធុងបាស់ និងវាយម៉ូតូបណ្ដាលឲ្យខូចខាត ព្រមទាំងដុតផ្ទះខ្លួនឯង តែត្រូវអ្នកភូមិនាំគ្នាអន្តរាគមន៍ទាន់ពេល។

ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យឈ្មោះមាស ទី (ហៅវែង) អាយុ23ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សម្ភារៈដែលខូចខាតរួមមានធុងបាស់ចាក់រាំក្នុងពិធីបង្គលការបណ្តាលឲ្យខូចខាតទាំងស្រុង ម៉ូតូខូចខាត២គ្រឿង និងដុតផ្ទះខ្លួនឯង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋជួយពន្លត់ទាន់ និងឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាល ឃុំអង្គប្រស្រែតែម្ដង។

បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖