ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គូថពេក បុកទាំងថ្ងៃ ត្រូវគេទារសំណង៥០០ដុល្លារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កណ្តាលថ្ងៃចេស ស្រាប់តែទៅបុកគូថគេពីក្រោយ ត្រូវគេទារសងសំណង​ចំនួន​៥០០ដុល្លារ ព្រមសងតែ​២០០ដុល្លារ គេមិនព្រម ត្រូវយកទៅ​អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ទាំងពីរ ។

ហេតុការណ៍នេះ​បានកើតឡើង​នៅវេលាម៉ោង​២និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចន្លោះកីឡូម៉ែត្រលេខ១៨៤-១៨៥ ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

សាក្សីរាយការណ៍ថា រថយន្តម៉ាស្តារធុនទំនើប ធ្វើដំណើរ​ពីលិចទៅកើត ដល់ចំណុចកើតហេតុ បុកពីក្រោយរថយន្តឡិចស៊ីស ធុនទំនើបដូចគ្នា ខូចខាត ។ បន្ទាប់មក​ពីភាគីពីរសម្រួបសម្រួលគ្នា ខាងរថយន្តឡិចស៊ីសទារសំណង​៥០០ដុល្លារ ប៉ុន្តែខាង​បុកគេពីក្រោយនោះ ព្រមសងតែ២០០ដុល្លារ មិនត្រូវគ្នា ប្រកែកគ្នាបែកពពុះមាត់ ក៏ត្រូវកម្លាំងនគរបាលចុះវាស់វែង​យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីសម្របសម្រួលគ្នាបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖