ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គ្នាជាង៥ខែ ឈានដល់រួមភេទ ម្តាយខាងស្រីដឹងរឿងប្តឹងឲ្យសមត្ថកិច្ចចាប់ខាងប្រុសដាក់គុក

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសម្នាក់ធ្វើការនៅសិប្បកម្មកាត់ព្រុយ ខោអាវជាមួយនារី ពេញរូប ពេញរាងម្នាក់ បានរយៈពេល៥ខែ តែមិនដឹងសោះថា នាងជាអនីតិជន អាយុក្រោម១៥ឆ្នាំ ដោយសារតែជួបមុខគ្នារាល់ថ្ងៃ ពួកគេទាំងពីរ ក៏ចាប់ផ្តើមមានទំនាក់ទំនងស្រឡាញ់គ្នា និងធ្លាប់បានដើរលេងជាមួយគ្នាជាច្រើនដង ប៉ុន្តែមិនធ្លាប់បានរួមភេទជាមួយគ្នាទេ តែថ្ងៃមួយបុរសរូបនោះ បានបបួលនាង ដើរលេងនៅកោះពេជ្រ រហូតបាន ត្រូវរ៉ូវគ្នា ឡើងដេកផ្ទះសំណាក់រួមភេទជាមួយគ្នាបានសម្រេច ២ដង ហើយត្រឡប់ទៅផ្ទះវិញរៀងខ្លួន លុះស្អែកឡើងដោយសារអារម្មណ៍ នៅពុះកញ្ជ្រោល ពួកគេទាំងពីរបាននាំគ្នាឡើងផ្ទះសំណាក់ដដែលនោះទៀតហើយរួមភេទជាមួយគ្នារហូតបានសម្រេច បីដងថែមទៀត ទើបនាំនាងត្រឡប់ទៅផ្ទះវិញ តែត្រូវបានម្តាយឪពុកនាងសួរនាំដេញដោលនាងរហូតដឹងរឿងរ៉ាវហើយ បានទៅប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤:០០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោ “២២២” ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ.ច.យ អាយុ១៤ឆ្នាំ មុខរបរ កម្មការិនីកាត់ព្រុយខោអាវ ។ ជនសង្ស័យឈ្មោះសំ ចន្ថា ហៅវ៉ែន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ មុខរបរ: កម្មកររោងចក្រ (ឃាត់ខ្លួន) ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងជនល្មើស ធ្វើការនៅសិប្បកម្មកាត់ព្រុយខោអាវជាមួយគ្នា នៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅជាមួយគ្នាបានរយៈពេល៥ខែ ក្នុងពេលនោះជនល្មើស និងជនរងគ្រោះ ក៏ចាប់ផ្តើមមានទំនាក់ទំនងស្រឡាញ់គ្នា និងធ្លាប់បានដើរលេងជាមួយគ្នាជាច្រើនដង ប៉ុន្តែមិនធ្លាប់បានរួមភេទជាមួយគ្នាទេ។

លុះដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ជនល្មើស បានបបួលជនរងគ្រោះ ដើរលេងនៅកោះពេជ្រ រហូតដល់វេលាកើតហេតុខាងលើ បាននាំគ្នាទៅដេករួមភេទជាមួយគ្នា បានសម្រេចចំនួន២ដង នៅផ្ទះសំណាក់ “យីហោ២២២” ហើយនៅថ្ងៃទី១៨ ខែឆ្នាំដដែល បានបន្តដេកនៅផ្ទះសំណាក់ដដែលទៀត ហើយបានរួមភេទជាមួយគ្នាបានសម្រេចចំនួនបីដងទៀត ។ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ទើបជនល្មើសនាំជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ត្រូវបានម្តាយឪពុកសួរនាំជនរងគ្រោះដឹងរឿងរ៉ាវហើយ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនជនល្មើសតែម្តង។

ពាក់ព័ន្ធ ករណីនេះ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាម នីតិវិធី ៕ ឆ ដា


ចែករំលែក៖