ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរអាន់ឆ័រនឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ២១ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ ស្រាបៀរអានឆ័រនឹងរៀបចំកម្មវិធីចាប់រង្វាន់លើកចុងក្រោយនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី Anchor Fun Zone ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។

កម្មវិធី Anchor Fun Zone នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន (PNN) ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ខេមរះ សេរីមន្ត លោកជី ដេវីត កញ្ញាទេព បូព្រឹក្ស និងលោក Dede។

កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរអាន់ឆ័រ នឹងប្រគល់រង្វាន់ដំណើរក្រេបចន្ទទឹកឃ្មុំទៅកាន់កោះសាមុយប្រទេសថៃ ចំនួន ១៥ រង្វាន់ជូនគូស្វាមីភរិយាថ្មីដែលមានមហាសំណាង។

តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ?

សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!!

ពិសាដោយការទទួលខុសត្រូវ៕

អត្ថបទ៖ ថមសន


ចែករំលែក៖