ព័ត៌មានទាន់ហេតុការណ៍៖

ស្រាបៀរ HEINEKEN ប្រកាសបើកកម្មវិធី RAVEGROUND 2.0 នៅក្រុងកោះពេជ្រ ជាមួយ EDM CAMBODIA

ចែករំលែក៖

ភ្នំពេញ៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់លេខ១ក្នុងពិភពលោកបានប្រកាសកិច្ចសហការពិសេសមួយរវាងក្រុម EDM Cambodia ក្នុងការរៀបចំកម្មវិធីជប់លៀងមួយដែលមានឈ្មោះថា RAVEGROUND 2.0 នៅអគារ G   ក្រុងកោះពេជ្រ នៅថ្ងៃសៅរ៍ទី 1  ខែមេសា ខាងមុខនេះ។

កម្មវិធីពិសេសនេះនឹងនាំមកនូវទិដ្ឋភាពតន្ត្រីអេឡិចត្រូនិកចម្រុះល្បីៗមកកាន់កណ្តាលទីក្រុងសម្រាប់អ្នកនិយមគាំទ្រស្រាបៀរ Heineken និងអ្នកស្នេហាវិស័យតន្ត្រី និងមានការសម្តែងពីតន្ត្រីករមានទេពកោសល្យ និងឌីជេល្បីៗជាច្រើនរូបរួមមានដូចជា៖

  • RXTHY គឺជាឌីជេ/ផលិតករវ័យក្មេងមកពីខេត្តសៀមរាប ដែលបានរកឃើញចំណង់ចំណងចិត្តខាងតន្ត្រីនៅក្នុងវ័យ 15 ឆ្នាំ ហើយគាត់បានបន្តស្វែងយល់ និងសិក្សាអំពីតន្រ្តីរបាំអេឡិចត្រូនិក (EDM) និងនិពន្ធបទភ្លេងនៅឆ្នាំ 2012។ ក្រោយមក គាត់បានធ្វើការឲ្យក្រុម EDM Cambodia  ហើយក៏បានក្លាយជាឌីជេឆ្នើមម្នាក់។
  • DJ CHEE ជាឌីជេ/ផលិតករមកពីក្រុម KlapYaHandz ដែលមានបទពិសោធជាច្រើននៅក្នុងវិស័យតន្រ្តី។ លោក Chee រស់នៅរាជធានីភ្នំពេញ ដែលជាកន្លែងដែលគាត់និពន្ធបទភ្លេងអេឡិចត្រូនិកជាមួយនឹងទេពកោសល្យខ្លួនរបស់គាត់ និងជំនួយខ្លះពីលោក ” សុខគ្រីម “” វិសាល ជាបិតានៃតន្រ្តីហ៊ីបហប់ខ្មែរ ។ ឌីជេ Chee បានធំឡើងមានទេពកោសល្យផ្នែកតន្រ្តី ដោយបានស្តាប់តន្ត្រីគ្រប់ប្រភេទ ប៉ុន្តែគាត់ចាប់អារម្មណ៍លើបទភ្លេងនិពន្ធដោយលោក Martin Garrix និង Jullian Jordans ហើយក៏បានចាប់ផ្តើមនិពន្ធបទភ្លេងផ្ទាល់ខ្លួនកាលពីពីរឆ្នាំមុនដើម្បីព្យាយាមរកឱ្យឃើញនូវគន្លឹះចម្បងក្នុងការផលិតតន្ត្រី។ ខណៈពេលដែលសព្វថ្ងៃនេះផលិតករតន្ត្រីភាគច្រើនអនុវត្តនូវស្តាយតន្រ្តី ជាក់លាក់  ប៉ុន្តែឌីជេ Chee វិញព្យាយាមសាកល្បងអ្វីដែលប្លែកពីគេ។ ចាប់ពីបទញាក់រហូតដល់បទមនោសញ្ចេតនា លោកហាក់ដូចជាមិនខ្វះគំនិតផុសផុល និងបន្តវិស័យ EDM ។
  • VXY: Vutha x Yoku គឺជាក្រុមឌីជេវ័យក្មេងពីរនាក់ដែលបានរកឃើញចំណង់ចំណងចិត្តខាងតន្ត្រីរបាំអេឡិចត្រូនិកនៅឆ្នាំ 2011 ហើយបានដឹងថា ការក្លាយជាឌីជេគឺថាក្តីសុបិន្តមួយដែលគាត់ទាំងពីរមានបំណងប្រាថ្នាសម្រេចឲ្យបាន។ ក្រៅពីអាជីពឌីជេ គាត់ទាំងពីរនាក់គឺជាសហស្ថាបនិកនៃក្រុម EDM Cambodia និងបានចូលរួមសម្តែងក្នុងកម្មវិធីទាំងអស់របស់ EDM Cambodia។ គាត់ទាំងពីរនាក់បានចាប់ផ្តើមទទួលបានការទទួលស្គាល់កាន់តែច្រើនពីសាធារណជន និងពេលថ្មីៗនេះគឺបទភ្លេងដើម (original) ថ្មីៗដែលនិពន្ធដោយ Vutha និងប្រគំតន្រ្តីនៅក្នុងកម្មវិធីផ្សេងៗជាច្រើន។
  • ANIMAL PROJECT មកពីប្រទេសថៃ។ ក្រុមនេះធ្លាប់រៀបចំកម្មវិធីបើកសម្រាប់ The Barong Family Tour នៅប្រទេសថៃ ដែលរួមមាន Yellow Claw, Cesqeaux, Chace និង Moksi នៅក្នុងកម្មវិធី Fullmoon Party កាលពីឆ្នាំ 2016 ។ ការចូលរួមសម្តែងរបស់ក្រុមនេះជាមួយទស្សនិកជនគឺគួរឲ្យចាប់អារម្មណ៍ណាស់ជាមួយនឹងជម្រើសបទចម្រៀងជាច្រើនបទ។

កម្មវិធី RAVEGROUND 2.0 នឹងចាប់បើកពីម៉ោង 5 ល្ងាចរហូតដល់ម៉ោង 10:30 យប់អគារ G   ក្រុងកោះពេជ្រ។

ដើម្បីកក់កន្លែង VIP ឬទទួលបានព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖010 316 022ឬ 010 908 988 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក៖  www.facebook.com/heineken/

Heineken – Open Your World

សូមពិសាស្រាបៀរ  Heineken ដោយទទួលខុសត្រូវ

អត្ថបទ៖ ថម សន

ae

 


ចែករំលែក៖