ព័ត៌មានទាន់ហេតុការណ៍៖

ស្រីតូច ចំណាន លេចមុខ ទទួលពានធុរកិច្ចអាស៊ាន២០១៧នៅទីក្រុងម៉ានីល

ចែករំលែក៖

ហ្វីលីពីន៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេបានឃើញអតីតពិធីការិនីអ្នកស្រី ម៉ៅ ចំណាន ហៅស្រីតូច ចំណាន ដែលគេស្គាល់ថាជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង នោះ បានបង្ហាញមុខលើវេទិការទទួលពានរង្វាន់ធុរកិច្ចអាស៊ាន២០១៧(Asean Business Award2017) ដែលត្រូវបានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ការទទួលបានពានកិត្តិយសអន្តរជាតិដ៏ភ្ញាក់ផ្អើលនេះត្រូវបានធ្វើឡើងក្រោយពីលោកស្រីឡើងកាន់តំណែងជាអគ្គនាយករងនៃធនាគារឯកទេសវីងដែលជាធនាគារឯកទេសទទួលបានជោគជ័យខ្ពស់នៅកម្ពុជា។ក្នុងនេះដែរលោកស្រី ស្រីតូច ចំណាន បានឡើងទទួលពានកិត្តិយសខាងលើពីប្រធានាធិបតីនៃប្រទេស ហ្វីលីពីនលោករ៉ូឌ្រីហ្គោឌុយទែរតេកាលពីរាត្រីថ្ងៃទី៦ខែកញ្ញានេះ។ ទូរទស្សន៍CNC ដែលគេស្គាល់ថាស្ថិតក្រោមការគ្រប់គ្រងរបស់ស្វាមីលោកស្រី បានផ្សាយថា ការដែលធនាគារវីង ទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាននេះក្រោយពីធនាគារនេះបានទទួលជោគជ័យខ្ពស់ក្នុងអាជីវកម្មធំបំផុតក្នុងប្រទេសតំបន់អាស៊ានពិសេសមានការរីកលូតលាស់ខ្លាំងនៅកម្ពុជានោះ។

គេដឹងដែរថា មុននិងក្រោយរៀបចំពិធីមង្គលការជាផ្លូវការ អតីតពិធីការិនី ស្រីតូច ចំណាន ទទួលបានការកាន់កាប់មុខជំនួញដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនស្វាមីលោកស្រីបូករួមទាំងកាស៊ីណូធំមួយនៅទីក្រុងបាវិតខេត្តស្វាយរៀង៕ វឌ្ឍនា


ចែករំលែក៖