ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតស្រវឹងស្រាបើករថយន្តស៊េរីទំនើបលឿនបុកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ នារីស្រស់ស្អាតម្នាក់ស្រវឹងបើករថយន្តស៊េរីទំនើប ក្នុងល្បឿនលឿន ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤​ ខែមេសា​ ឆ្នាំ២០១៩​ នៅចំណុចមុខក្រសួងមហាផ្ទៃ​ តាមបណ្តោយផ្លូវព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុ​នពេលកើតហេតុគេបានឃើញរថយន្តស៊េរី ទំនើបម៉ាក OD A7 ពាក់ស្លាកលេខ ភ្នំពេញ 2AR 2303 បើកបរដោយនារីស្រស់ស្អាតម្នាក់ស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម​ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវអស់ចំនួនមួយកង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ចំណុចកើតហេតុតែមិនឃាត់ម្ចាស់រថយន្ត​ បែរជាបណ្តោយឲ្យម្ចាស់រថយន្តខលហៅមិត្តមកទទួលគេចខ្លួនបាត់បន្សល់ទុករថយន្តឲ្យសមត្ថកិច្ច ទាក់ទងទៅជំនាញស្ទូចរថយន្តទៅរក្សាទុក នៅការិយាល័យចរាចណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖