ព័ត៌មានទាន់ហេតុការណ៍៖

ស្រី្តម្នាក់រត់ទៅចងកសម្លាប់ខ្លួនកណ្តាលព្រៃមិនឲ្យគ្រួសារដឹងដោយសារមានជំងឺព្យាបាលមិនជា

ចែករំលែក៖

ខេត្តក្រចេះ៖ ប្រជាពលរដ្ឋរស់នៅភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ នាំគ្នាភ្ញាក់ផ្អើល បន្ទាប់ពីបានប្រទះឃើញសពស្រី្តម្នាក់ ចងកសម្លាប់ខ្លួននឹងដើមឈើក្នុងព្រៃស្លាប់មិនដឹងតាំងពីពេលណា រួចនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាមៗ ។

ហេតុការប្រទះឃើញសពស្រី្តម្នាក់ ចងកសម្លាប់ខ្លួននឹងដើមឈើក្នុងព្រៃនេះ បានកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ៦ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០១៨ ត្រង់ចំណុចព្រៃអន្លង់ស្វាយ ភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ គ្រាដែលប្រជាពលរដ្ឋទៅរកកាប់អុស ។

មន្រ្តីនគរបាលស្រុកស្នួលបានឲ្យដឹងថា ក្រោយទទួលព័ត៌មាននេះភ្លាមសមត្ថកិច្ចចុះទៅដល់ស្រាវជ្រាវ តែមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនោះទេ ។ តែបានប្រមាណកន្លះម៉ោងក្រោយមក ទើបដឹងថាសាកសពស្ត្រីដែលចងក សម្លាប់ខ្លួននោះមានឈ្មោះ អុល ចិន្ដា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ បានចងក សម្លាប់ខ្លួននៅក្នុងព្រៃ ដោយសារ មានជំងឺប្រចាំកាយព្យាបាលមិនជា ។ នេះបើតាមក្រុមគ្រួសារសពប្រាប់សមត្ថកិច្ចឲ្យដឹង ។

បច្ចុប្បន្នសពស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖