ព័ត៌មានទាន់ហេតុការណ៍៖

ស្រូវស្រែប្រមាណ៤ពាន់ហិកតានៅខេត្តស្វាយរៀងប្រឈមនឹងកង្វះទឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ការងារបង្កបង្កើនផលនៅខេត្តស្វាយរៀង គិតមកដល់ពាក់កណ្តាលខែកញ្ញានេះ សម្រេចផលិតស្រូវ វស្សាបានតែជាង១៦ពាន់ហិកតា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ មានភាពយឺតយ៉ាវបន្តិច ដោយកត្តាធម្មជាតិភ្លៀង មិនផ្តល់

អំណោយផលល្អដូចឆ្នាំមុន ខណៈការអន្តរាគមន៍បូមទឹកពីមន្ទីរធនធានទឹកនិងអាជ្ញាធរដែនដីក៏ពិបាកនឹងជួយបាន។

យោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន ឱ្យដឹងថា ចលនាបង្កបង្កើនផលស្រូវរបស់កសិករនៅក្នុងខេត្តស្វាយរៀងចាប់ពីដើម រដូវវស្សារហូតមកដល់ថ្ងៃទី១៨ ខែកញ្ញា នេះសម្រេចបានចំនួនជាង១៦ម៉ឺន៥ពាន់ ហិកតា ស្មើនឹង៩៨ភាគរយ នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦ម៉ឺន៧ពាន់៥រយ ហិកតា បើប្រៀបធៀបទៅនឹង ឆ្នាំ២០១៧ ថយចុះជាង៣ពាន់ហិកតា។ ភាពយឺត យ៉ាវនេះ ដោយសារទឹកភ្លៀងមិនគ្រប់គ្រាន់ ថែមទាំងបណ្ដាលឱ្យស្រូវប្រឈមនឹងការខូចខាតប្រមាណជាង៤ពាន់ហិកតា ផងដែរ នៅក្នុងស្រុកក្រុងចំនួន៦ក្នុង ចំណោមស្រុក ក្រុងទាំង៨ ។

របាយការណ៍មន្ទីរកសិកម្ម បានបញ្ជាក់ ថា នៅឆ្នាំនេះល្បាយទឹកភ្លៀងខ្សោយជាងឆ្នាំមុនបន្តិច ស្រោចស្រពនៅលើផ្ទៃដីមិន គ្រប ់ឃុំសង្កាត់ ធ្វើឱ្យចលនាបង្កបង្កើនផល ជួបបញ្ហា បើទោះជាមន្ទីរធនធានទឹកខិតខំជីកស្តារនាំទឹកស្រោចស្រព ក៏ចលនាបង្ក បង្កើនផលមិនសម្រេចទៅតាមផែនការ ប្រចាំឆ្នាំដែរពីព្រោះទំហំផ្ទៃដីមានការរាំង ស្ងួតច្រើន។

កសិករ ដែលមានស្រូវកំពុងប្រឈម នឹងបញ្ហាកង្វះទឹកនាពាក់កណ្ដាលរដូវនេះ ក្នុងឃុំញ ស្រុកកំពង់រោទ៍ បានអំពាវនាវឱ្យ មន្ទីរធនធានទឹក ជួយជីកស្តារប្រឡាយ ដើម្បីនាំទឹកទៅកាន់តំបន់របស់ពួកគេទប់ ស្កាត់ការខូចខាតដំណាំស្រូវ និងបង្កើនការដាំដុះស្រូវឱ្យទាន់រដូវ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធាន ទឹក និងឧតុនិយម ខេត្តស្វាយរៀង បាន បញ្ជាក់ថា មន្ទីរកំពុងធ្វើការសិក្សាស្វែង រកប្រភពទឹក ពីព្រោះគម្រោងជីកស្តារ ប្រឡាយនីមួយៗ ត្រូវចំណាយថវិកាច្រើន តែទោះជាយ៉ាងណាមន្ទីរមានទិសដៅ មហិច្ឆតាជីកស្តារប្រឡាយនៅគ្រប់តំបន់ដែលមានប្រភពទឹក ដើម្បីទាញយកទឹកទៅឱ្យពលរដ្ឋបង្កបង្កើនផលឱ្យបានគ្រប់គ្រាន់៕ ហេង សូរិយា


ចែករំលែក៖