ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីចំណាស់ម្នាក់ផឹកស្រាស្រវឹងដើរដួលធ្លាក់ទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីវ័យចំណាស់ម្នាក់បានស្លាប់ដោយសារលង់ទឹកយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១៣ និង៥៩ នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បើតាមប្រភពព័ត៌មានពីខេន ឈុនគ័រ អធិការស្រុកកំពង់ស្វាយបានឲ្យដឹងថា ករណីមានមនុស្សដើរដួលលង់ទឹកស្លាប់នេះ គឺបណ្ដាលមកពីគាត់ផឹកស្រាស្រវឹងរួចដើរតាមផ្លូវ ក៏ធ្លាក់ទឹកប្រឡាយតាមផ្លូវលង់ស្លាប់ ពុំមានអ្នកណាបានឃើញ​នោះទេ។ លោកបន្តថា សាកសពជនរងគ្រោះឈ្មោះ ឌន ងៀង ភេទស្រី អាយុ ៥៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកុសល្យវិច័យលើសាកសពជនរងគ្រោះរួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារលង់ទឹកមែន ហើយប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​៕ ប៊ុន​រិទ្ធី


ចែករំលែក៖