ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីចំណាស់ម្នាក់ មានរោគប្រចាំកាយ វិលមុខធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ស្រ្ដីចំណាស់ម្នាក់ លង់ទឹកកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលបាត់បង់ជីវិត។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រិត យ៉ាត់ ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅជិតកន្លែងកើតហេតុ ភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មូលហេតុ មានជំងឺប្រចាំកាយ គឺវិលមុខស្រវាងភ្នែក ធ្លាក់ទឹកស្រះបណ្តាលឲ្យលង់ទឹកស្លាប់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើកុសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកខ្លួនឯងពិតមែន រួចប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖